អ៊ីស្រាអែលបានអនុម័តលើផែនការទីប្រជុំជនថ្មីនៅ Jerusalem ខាងកើត។
20/12/2012 08:56
VOV-ទីភ្នាក់ងារសារព័ត៌មានបារាំងបានដកស្រង់ ប្រភពពីអង្គការក្រៅរដ្ឋាភិបាលមួយរបស់អ៊ីស្រាអែល នាថ្ងៃទី១៩ធ្នូបានឲ្យដឹងថា គណៈកម្មាធិការរៀបចំ ផែនការទីក្រុង Jerusalem បានអនុម័តជាលើកចុង ក្រោយលើផែនការកសាងផ្ទះថ្មីជាង២៦០០ខ្នងនៅ Givat HaMatos ដំបន់ប្រជុំជនអ៊ីស្រាអែលមួយនៅជាយក្រុង Jerusalem ខាងកើត។

អ៊ីស្រាអែលបានអនុម័តលើផែនការទីប្រជុំជនថ្មីនៅ Jerusalem ខាងកើត។ VOV-ទីភ្នាក់ងារសារព័ត៌មានបារាំងបានដកស្រង់ប្រភពពីអង្គការក្រៅ រដ្ឋាភិបាលមួយរបស់អ៊ីស្រាអែលនាថ្ងៃទី១៩ធ្នូបានឲ្យដឹងថា គណៈកម្មាធិការ រៀបចំផែនការទីក្រុង Jerusalem បានអនុម័តជាលើកចុងក្រោយលើផែនការ កសាងផ្ទះថ្មីជាង២៦០០ខ្នងនៅ Givat HaMatos ដំបន់ប្រជុំជនអ៊ីស្រាអែលមួយ នៅជាយក្រុង Jerusalem ខាងកើត។ អ្នកចរចារនៃភាគីប៉ាឡេស្ទីន Mohamed Shtayyeh បានព្រមានថា សកម្មភាពបើកទូលាយទីប្រជុំជនរបស់អ៊ីស្រាអែល នៅ Jerusalem ខាងកើតកំពុងបង្ខំឲ្យប៉ាឡេស្ទីនជំរុញថែមទៀតផែនការប្ដឹង ឡើងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ប៉ាឡេស្ទីនមិនម៉ែនជាភាគីមួយ ក្នុងចំណោមភាគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការបង្កើត ICC ទេ ប៉ុន្តែអាចទាក់ទងតុលាការនេះក្រោយពីអ.ស.បលើកកំរិតទទួលស្គាល់ជា ប្រទេសអ្នកសង្កេតការនាចុងខែមុន។ សាធារណៈមតិអន្តរជាតិជានិច្ចកាល សង្កត់ធ្ងន់ការដែលអ៊ីស្រាអែលកសាងទីប្រជុំជននៅដំបន់ដែនដីប៉ាឡេស្ទីន ត្រូវអ៊ីស្រាអែលទន្ទ្រានកាន់កាប់ពីឆ្នាំ១៩៦៧មកគឺរំលោភលើច្បាប់អន្តរជាតិ និងមិនទទួលស្គាល់សកម្មភាពនេះឡើយ៕
Related






