VOV WorldVOV World
អង្គភាពអាជីវកម្មអង់គ្លេស៍មានឱកាសជាច្រើនពេលវិនិយោគចូលមកវៀតណាម
08/09/2012 09:35
VOV-វៀតណាមមានឱកាសជាច្រើនសំរាប់អង្គភាព អាជីវកម្មអង់គ្លេស៍​វិនិយោគចូលមក ពិសេសគឺក្នុង វិស័យអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ។
VOV-វៀតណាមមានឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មអង់គ្លេស៍​វិនិយោគ ចូលមក ពិសេសគឺក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ។ ក្នុង​សន្និសីទ​កាសែត នាថ្ងៃទី៧កញ្ញានៅក្រុងឡុង អង់គ្លេស៍ ទេសាភិបាលមណ្ឌល​ហិរញ្ញវត្ថុក្រុងឡុង David Wootton បានអះអាងដូច្នេះនិងឲ្យដឹងថា​វៀតណាម​ត្រូវការមានហិដ្ឋាន រចនាសម្ព័ន្ធថ្មីដើម្បីអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចមួយកំពុងលេច​ចេញនិងទំនើប ក្នុងពេលនោះអង់គ្លេស៍មានបទពិសោធន៍ជាច្រើនអំពីវិស័យ​នេះ​ក៏ដូចជាទុន វិនិយោគទៅក្នុងបណ្ដាគំរោងការ។ លោក​ David Wootton នឹងដឹកនាំ​គណៈ ប្រតិភូមួយរួមមានអង្គភាពអាជីវកម្មចំនួន២០មកបំពេញទស្សនកិច្ចនៅវៀត ណាមនាចុងខែកញ្ញានេះសំដៅជំរុញថែមទៀតបណ្ដាឱកាសសហប្រតិបត្តិការ និង​វិនិយោគរវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថាតាមរយៈដំណើរទស្សន កិច្ច​លើក​នេះនឹងរួមចំណែកទទួលបានគោលដៅដែលប្រទេសទាំងពីរដែលបាន ដាក់ចេញគឺបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង៤ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៣និងបង្កើនវិនិយោគផ្ទាល់របស់អង្គភាពអាជីវកម្មអង់គ្លេស៍ចូលមក វៀតណាម៕