លោក Nguyen Xuan Tien នៅឃុំ Muong Thanh ទីក្រុង Dien Bien Phu ខេត្ត Dien Bien បានចាត់ទុកថា៖

“បច្ចុប្បន្ននេះប្រជាកសិករលើទូទាំងប្រទេសកំពុងខ្វះនូវព័ត៌មានស្តីពីទីផ្សារ តាមនោះខ្វះទិសដៅក្នុងការជ្រើសរើសប្រភេទសត្វចិញ្ចឹមសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។ ពីកត្តានេះ នាំទៅដល់ស្ថានភាពផ្គត់ផ្គង់លើសតម្រូវការដូចបច្ចុប្បន្ន។ដោយហេតុនេះ ផ្នែក កសិកម្មគប្បីកំណត់ច្បាស់នូវទិសដៅនិងរៀបចំផែនការជាក់ស្តែង ដើម្បីប្រជាជន យល់ច្បាស់ថា តើយើងត្រូវផលិតអ្វី ផលិតយ៉ាងដូចម្ត៉េច និងផលិតប៉ុន្មានគឺគ្រប់ គ្រាន់”។

នៅទីក្រុងហូជីមិញ លោក Nguyen Van Hao នៅខ័ណ្ឌ Tan Binh បានឲ្យដឹងថា៖

“ខ្ញុំឃើញថា ការសួរដេញដោលរបស់សមាជិកសភាគឺចំទៅនឹងបញ្ហាដែលអ្នក បោះឆ្នោតនិងប្រជាជនផ្តោតការយកចិត្តទុកដាក់។ការរៀបចំផែនការមេក្នុងផ្នែក កសិកម្មគឺសំខាន់ណាស់ ព្រោះថា នឹងបង្កើតឡើងតំបន់ផលិតកម្ម ឈរលើមូលដ្ឋាន នោះបែងចែកផលិតផលតាមការរៀបចំផែនការ”។

រីឯលោក Bui Hoa Tham នៅឃុំ Nghia Trung ទីរួមខេត្ត Gia Nghia ខេត្ត Dak Nong បានឲ្យដឹងថា៖

“ជាសារវ័ន្ត រដ្ឋមន្ត្រីបានឆ្លើយការសួរដេញដោលរបស់សមាជិក សមាជិកា សភានិងរបស់អ្នកបោះឆ្នោតទូទាំងប្រទេស។ នាពេលខាងមុខ ខ្ញុំសង្ឈឹមថា ក្រ សួង កសិកម្មនិងអភិវឌ្ឍន៍ជនបទ នឹងមានដំណោះស្រយធ្វើសេនាធិការជាមួយរដ្ឋាភិ បាល ដើម្បីធ្វើយ៉ាងម៉េចឲ្យផលិតផលបានផលិតចេញមានគុណភាពល្អជាង”៕