VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមទទួលជូបសន្ទនារដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទអ៊ីស្រាអែល
01/11/2013 08:40
(VOV)_នាថ្ងៃទី៣១តុលា នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្មនិងជនបទអ៊ីស្រាអែល Yair Shamir ដែលកំពុងមានដំណើរមក
អនុប្រធានរដ្ឋសភាវៀតណាមទទួលជូបសន្ទនារដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទអ៊ីស្រាអែល
អនុប្រធានរដ្ឋសភាវៀតណាមទទួលជូបសន្ទនារដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទអ៊ីស្រាអែល(http://www.cpv.org.vn/) (VOV)_នាថ្ងៃទី៣១តុលា នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម និងជនបទអ៊ីស្រាអែល Yair Shamir ដែលកំពុងមានដំណើរមក បំពេញទស្សនកិច្ច នៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី ​Nguyen Thi Kim Ngan បានអះអាងថា៖វៀតណាមជានិច្ចកាលយកចិត្ត​ទុក​ដាក់​និងមានគោលបំណង ជំរុញទំនាក់ទំនងលើច្រើនវិស័យជាមួយអ៊ី​ស្រា​អែល​។ អនុប្រធានរដ្ឋសភា Nguyen  Thi Kim Ngan បានចាត់ទុកថា៖​សក្ដានុភាពសហប្រតិបត្តិការរវាង ប្រទេសទាំង ពីរនៅធំធេងណាស់ ពិសេសគឺក្នុងបណ្ដាវិស័យ៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម  សន្តិសុខ ការពារប្រទេស ពាណិជ្ជកម្មនិងវិនិយោគ។ ក្នុងវិស័យសហប្រតិ បត្តិ ការ រដ្ឋសភា អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើភាគីទាំងពីរត្រូវបន្ត បង្កើនការផ្លាស់​ប្តូរគណះប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការចែករំលែកបទពិសោធន៍  និងជួយគាំទ្រគ្នាទៅវិញទៅមក នៅលើបណ្ដាវេទិកានៅក្នុងតំបន់និងអន្តរជាតិ៕

More