អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញទៅទស្សនកិច្ចខេត្ត Soc Trang។
25/02/2014 07:02
(VOVworld)-នាថ្ងៃទី២៤កុម្ភៈ អនុប្រធានរដ្ឋសភា វៀតណាមលោកUong Chu Luu បានដឹក នាំក្រុម ការងាររបស់រដ្ឋសភាទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang

វត្តក្រចៀវនៅខេត្ត Soc Trangដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន (VOVworld)-នាថ្ងៃទី២៤កុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាមលោកUong Chu Luu បានដឹក នាំក្រុមការងាររបស់រដ្ឋសភាទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang ស្តីអំពីស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់។ ក្នុង ជំនួប ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang លោក Uong Chu Luu បានស្នើរខេត្ត Soc Trang បន្តការអភិវឌ្ឍន៍កាផលិតកម្ម ស្ថិរភាពសង្គម រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម។ ជាពិសេស ខេត្ត Soc Trang ត្រូវយកចិត្តទុកដាក់ ជាងទៀត ដល់បញ្ហាអភិវឌ្ឍន៍ជនបទ កសាងជនបទថ្មីនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ លោក Uong Chu Luu ក៏បានក្រើនរំលឹកថា Soc Trang ជាតំបន់ដែល មានជនរួមជាតិខ្មែររស់ នៅជាច្រើន ដោយហេតុនេះ ខេត្តត្រូវយកចិត្តទុកជាក់ជា ពិសេសទៅលើការងារ ជនជាតិ សាសនា និងអនុវត្តន៍ល្អគោលនយោបាយសុខុមាលភាពសង្គម៕
Related






