VOV WorldVOV World
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញមកសួរសុខទុក្ខនិងជូន អំណោយដល់ប្រជាជនស្រុក Phong Tho ខេត្ត Lai Chau
24/12/2021 11:16
(VOVWORLD) - នាថ្ងៃទី២៤ ខែធ្នូ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បាន អញ្ជើញមកសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅឃុំព្រំដែន Dao San ស្រុក Phong Tho ខេត្ត Lai Chau។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញមកសួរសុខទុក្ខនិងជូន អំណោយដល់ប្រជាជនស្រុក Phong Tho ខេត្ត Lai Chau
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ប្រគល់អំណោយជូនប្រជាជនក្រីក្រនៅឃុំព្រំដែន Dao San ស្រុក Phong Tho ខេត្ត Lai Chau។ (រូបថត៖ VNA) នៅទីនេះ លោកស្រីអនុប្រធានរដ្ឋបានតម្រូវឲ្យថ្នាក់ដឹកនាំមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ ថែទាំឲ្យបានច្រើនថែមទៀតដល់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំង សម្ដែងការជឿជាក់ចំពោះចំណងសាមគ្គីភាព ការស្រុះចិត្តគំនិតរបស់ប្រជាជនបណ្ដា ជនជាតិ ក្នុងការកសាងស្រុកកំណើត ការពារព្រំដែនមាតុភូមិយ៉ាងរឹងមាំផងដែរ។ ក្នុង ឱកាសនេះដែរ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានប្រគល់អំណោយជា ទឹកប្រាក់ចំនួន២០០លានដុងជូនដល់កុមារដែលមានជីវភាពលំបាកនៅខេត្ត Lai Chau ប្រគល់ផ្ទះមេត្តាធម៌ចំនួន១០ខ្នងជូនស្រុក Phong Tho និងប្រគល់អំណោយមួយចំនួន ទៀតជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយនិងសិស្សានុសិស្សនៅមូលដ្ឋានផងដែរ។ បន្ទាប់នោះ នៅពេញអញ្ជើញមកសួរសុខទុក្ខនិងធ្វើការនៅប៉ុស្តិ៍ការពារព្រំដែន Dao San ស្រុក Phong Tho លោកស្រីអនុប្រធានរដ្ឋបានកត់សម្គាល់លទ្ធផលនានា ដែលកងទ័ពការពារព្រំដែនខេត្ត Lai Chau សម្រេចបាន ដោយបានការពារយ៉ាងរឹងមាំ អធិបតេយ្យភាពសន្តិសុខ ព្រំដែនជាតិ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់លើភូមិសាស្ត្រ ក៏ដូចជាប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ផង ដែរ។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩កំពុងវិវឌ្ឍន៍ យ៉ាងស្មុគស្មាញនិងពិបាកទាយទុកជាមុន ដូច្នេះខេត្ត Lai Chau ចាំបាច់ត្រូវរក្សាឲ្យ បានខ្ជាប់ខ្ជួនហើយពង្រីកលទ្ធផលដែលសម្រេចបានក្នុងការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត សម្របខ្លួនយ៉ាងល្អនឹងគន្លងប្រក្រតីភាពថ្មី ជំនះពុះពារលើការលំបាក ឧបសគ្គដើម្បីស្ដារផលិតកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញប្រកប ដោយស្ថិរភាព៕

More