អនុរដ្ឋមន្ត្រក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយនាយក KOICA នៅវៀតណាម
08/12/2015 09:07
(VOVworld)-ក្នុងជំនួបជាមួយលោក Chang Jae Yun នាយកស្ថាប័នសហប្រតិ បត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA)

អនុរដ្ឋមន្ត្រក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយនាយក KOICA នៅវៀតណាម (VOVworld)-ក្នុងជំនួបជាមួយលោក Chang Jae Yun នាយកស្ថាប័នសហប្រតិបត្តិការ អន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី៧ធ្នូ ឧត្តមសេនី យ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម បានវាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យទ្វេ ភាគីក្នុងនោះមានទំនាក់ ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ។ ឧត្តមសេ នីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមចង់ឲ្យកូរ៉េខាងត្បូង អនុវត្តរាល់គំរោងការក្នុងការជួយ វៀតណាមជំនះនូវផលវិបាកនៃគ្រាប់ម៉ីន ក្រោយសង្គ្រាម។ រីឯលោក Chang Jae Yun វិញ បានអះអាងថា ថ្នាក់ដឹកនាំកូរ៉េ ខាងត្បូងជានិច្ចកាលសម្តែងនូវសុឆន្ទៈក្នុងការជួយវៀត ណាមជំនះនូវផលវិបាកនៃគ្រាប់ម៉ីនក្រោយសង្គ្រាម។ លោកបន្តទៀតថា កូរ៉េខាងត្បូង ចាត់ទុកនេះជាការងារសំខាន់និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយវៀត ណាមជម្រុញល្បឿនដោះស្រាយនូវបញ្ហានេះផងដែរ៕
Related
More



