VOV WorldVOV World
អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបំផ្លាញចោលអាវុធនុយក្លេអ៊ែរ
05/11/2013 11:35
(VOVworld) – នាថ្ងៃទី ៤ វិច្ឆិកា គណៈកម្មាធិការទី ១ ទទួលបន្ទុកការរំសាយសព្វាភាវុធនៃមហាសន្និបាត អ.ស.ប. បានអនុម័តសេចក្តីសម្រេចចិត្តដែលជប៉ុន បានផ្តើមឡើងសំដៅអំពាវនាវបំផ្លាញចោលអាវុធ នុយក្លេអ៊ែរ។
អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបំផ្លាញចោលអាវុធនុយក្លេអ៊ែរ
អ.ស.ប. បានអនុម័តសេចក្តីសម្រេចចិត្តដែលជប៉ុន បានផ្តើមឡើងសំដៅអំពាវនាវបំផ្លាញចោលអាវុធនុយក្លេអ៊ែរ។ (Image: Vietnam+) (VOVworld) –  នាថ្ងៃទី ៤ វិច្ឆិកា គណៈកម្មាធិការទី ១ ទទួលបន្ទុកការរំសាយសព្វាភាវុធ នៃមហាសន្និបាត អ.ស.ប. បានអនុម័តសេចក្តីសម្រេចចិត្តដែលជប៉ុនបានផ្តើមឡើង សំដៅអំពាវនាវបំផ្លាញចោលអាវុធនុយក្លេអ៊ែរ។ កាយវិការនេះបាន កត់សម្គាល់របត់ ដ៏សែនសំខាន់ក្នុងការជជែកវេកញែក ក្នុងរយៈពេល ២០ ឆ្នាំអំពីការអនុម័តលើសេចក្តី សម្រេចចិត្តដូចនេះ។ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺជាប្រទេសតែ មួយគត់ដែលប្រឆាំងសេចក្តីសម្រេចិត្តនេះ។ ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាននិងអ៊ីស្រាអែល គឺជាបណ្ដាប្រទេសក្នុងចំណោមប្រទេស ចំនួន ១៤ បានបោះឆ្នោតអនុបវាទ។ អាមេរិក អង់គ្លេសនិងបារាំងសុទ្ធតែគាំទ្រសម្រេចចិត្តនេះ។ ថ្លែងមតិនៅទីក្រុង កូក្យូ ក្នុងឱកាស នេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអះអាងថា៖ សេចក្តីសម្រេចចិត្ត នឹងរួមចំណែកបង្កើតកំលាំង ចលករក្នុងជំរុញកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ តាមគំរោង ឯកសារ នឹងត្រូវបានអនុម័យកិច្ចប្រជុំ នាខែធ្នូរ ខាងមុខនេះ៕