VOV WorldVOV World
រំលឹកខួបនៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋឆែក
01/11/2013 09:19
(VOVworld) - នាយប់ថ្ងៃទី៣១ តុលា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគមមិត្តភាពវៀត- ឆែក បានរៀបចំពិធីរំលឹកខួបលើកទី៩៥នៃទិវាបុណ្យ ឯករាជ្យជាតិនៃសាធារណៈរដ្ឋឆែក(២៨ តុលា ១៩១៨- ២៨ តុលា ២០១៣)។
រំលឹកខួបនៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋឆែក
លោក Martin Klepetko ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឆែកប្រចាំវៀតណាម ថ្លែងមតិនៅពិធីរំលឹកខួប (Image:Vietnam+) (VOVworld) - នាយប់ថ្ងៃទី៣១ តុលា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការ មិត្តភាពនិងសមាគមមិត្តភាពវៀត-ឆែកបានរៀបចំពិធីរំលឹកខួបលើកទី៩៥នៃ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋឆែក(២៨ តុលា ១៩១៨-២៨ តុលា  ២០១៣)។ថ្លែងមតិនៅពិធីនេះ លោក Martin Klepetko ឯកអគ្គរដ្ឋទូតនៃ សាធារណៈរដ្ឋឆែកប្រចាំវៀតណាមបានលើកច្បាស់ថា៖ “ទំនាក់ទំនងរវាងប្រទេសយើងទាំង២ល្អប្រសើណាស់ បានស្តែងចេញតាមរយៈ ការងារ សកម្មភាព និងវិស័យសហប្រតិបតិ្តការជាក់ស្ដែងទៀតផង។ចំណង សាមគ្គីភាពមិត្តភាពដែលមានតាំងពីយូរមកហើយរវាងវៀតណាមនិងសាធា រណៈរដ្ឋឆែកបានក្លាយទៅជាកម្លាំងចលករខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបតិ្តការ អភិវឌ្ឍន៍រវាងប្រទេសទាំង២លើគ្រប់វិស័យ។ខ្ញុំសង្ឃឹមថា ទំនាក់ទំនងនេះកាន់ តែស៊ីជំរៅជាងទៀតនាពេលអនាគត។” បច្ចុប្បន្ននេះ វៀតណាមនិងឆែកបានចុះហត្ថលេខាលើលិខិតបទដ្ឋានសហ ប្រតិបតិ្តការជាច្រើន ដែលបានបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបតិ្តការរួមគ្នាមានផលប្រយោជន៍រវាងប្រទេសទាំង២។

More