VOV WorldVOV World
រដ្ឋសភាវៀតណាមចាប់ផ្តើមសម័យសួរដេញដោល
12/06/2013 12:32
VOV-នារសៀលថ្ងៃទី១២មិថុនា សម័យសួដេញដោល របស់សមាជិក​សមាជិការសភាវៀតណាមចំពោះបណ្ដាសមាជិក រដ្ឋាភិបាលក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាម នីតិកាលទី១៣បានប្រព្រឹត្តទៅជាផ្លូវការ។
រដ្ឋសភាវៀតណាមចាប់ផ្តើមសម័យសួរដេញដោល
VOV-នារសៀលថ្ងៃទី១២មិថុនា សម័យសួដេញដោលរបស់សមាជិក​សមាជិការ​សភាវៀតណាមចំពោះបណ្ដាសមាជិករដ្ឋាភិបាលក្នុងក្របខ័ណ្ឌសម័យប្រជុំលើក ទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រព្រឹត្តទៅជាផ្លូវការ។ រដ្ឋមន្ត្រី​ក្រសួង កសិកម្មនិង​អភិវឌ្ឍន៍ជនបទ Cao Duc Phat បានឆ្លើយសំនួរ​ដេញ​ដោល​ដំបូងស្ដីពី វិធានការ​ជំរុញ​ផលិតកម្មកសិកម្ម ការងារគ្រប់គ្រងរដ្ឋអំពីពូជដើមឈើ​ជីគីមីចំណី ចិញ្ចឹមសត្វ។​មុននឹង​សម័យសួរដេញដោល តាងនាមឲ្យរដ្ឋាភិបាល ឧបនាយក រដ្ឋមន្ត្រី Nguyen Thien Nhan បានរាយការណ៍អំពីការអនុវត្តបណ្ដា​សេចក្តី​សំរេចចិត្ត របស់រដ្ឋសភាអំពីការសួរ​ដេញ​ដោល​និងឆ្លើយសំនួរដេញដោល​នៅសម័យប្រជុំ លើកទី៤រដ្ឋសភានីតិកាលទី១៣។ វាយ​តំលៃរួមអំពីការអនុវត្ត​សេចក្តីសំរេចចិត្ត របស់រដ្ឋសភាអំពីការសួរដេញដោលនៅសម័យ​ប្រជុំលើកទី៤​ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានឲ្យដឹងថា៖ “ក្នុងរយៈពេល៦ខែកន្លងមក ការងារជាច្រើនទទួលបានលទ្ធផលសកម្មដូច​ជា​ ការ​ពន្យាពេលផ្អាក់ លើកលែងពន្ធសំរាប់អង្គភាពអាជីវកម្ម បើកទូលាយទីផ្សារ ជំរុញ​ការ​នាំចេញ​ជាដើម។ ប៉ុន្តែការងារមួយចំនួនអនុវត្តនៅយឺតយ៉ាវត្រូវបន្ត​ ប្រមូលផ្ដុំដោះស្រាយ​ដូចជាការជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៅមានការលំបាក ជួយឧបត្ថម្ភប្រជាជនផ្លាស់​ទី​លំនៅ ឥណទានអានុគ្រោះលំនៅដ្ឋានសង្គម ដោះស្រាយបំណូលខូចជាដើម។” រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat (Image: Tienphong online) រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat បានប្រមូលផ្តុំទៅលើការងារគ្រប់គ្រងរដ្ឋអំពីពូជដើមឈើ ជីគីមីនិងចំណីចិញ្ចឹម សត្វជាដើម។ ដើម្បីជំរុញផ្នែងចិញ្ចឹមសត្វ រដ្ឋមន្ត្រី Cao Duc Phat បានឲ្យដឹងថា៖ “យើងខ្ញុំកំពុងត្រួតពិនិត្យដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែកចិញ្ចឹមសត្វឡើងវិញ។ ទី ២ គឺ ប្រមូលផ្តុំដោះស្រាយបញ្ហាពូជ។ ទី ៣ គឺ៖ លើកទឹកចិត្តកែច្នៃចំណីឧស្សាហកម្ម សំដៅលើកកំពស់ប្រសិទ្ធភាបប្រើប្រាស់ម្ហូបអាហារក្នុងផ្នែកជញ្ចឹមសត្វ។ ទី ៤ គឺ៖ ផ្សព្វផ្សាយដ៏ទូលំទូលាយដល់កសិករប្រភេទចំណីមានគុនភាពខ្ពស់។ ទិសដៅ ស្នូលក្នុងការងារនេះគឺអនុវត្តរាល់វិធានការពោលខាងលើដោយព្រមៗគ្នា”។ នាព្រឹកថ្ងៃទី ១៣ មិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម  លោក Cao Duc Phat នឹងបន្តឆ្លើយសំណួរដេញដលរបស់សមាជិកសភា៕