រួមមតិទៅលើពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម)
23/08/2013 11:44
VOV-ពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម) ត្រូវបានកសាងលើមូលដ្ឋានលទ្ធផលវាយតំលៃបូកសរុបការអនុវត្តច្បាប់ទាំងពីរនាបច្ចុប្បន្ន

រួមមតិទៅលើពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម) (vov.vn) VOV-នាព្រឹកថ្ងៃទី២៣សីហានៅទីក្រុង Da Nang ក្រសួងសំណង់និងគណៈកម្មាធិការប្រជាជនទីក្រុងDa Nang បានរៀបចំសិក្ខាសាលាទូទាំងប្រទេសរួមមតិ ទៅលើពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម)។ ពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម) ត្រូវបានកសាងលើមូលដ្ឋានលទ្ធផលវាយតំលៃបូកសរុបការអនុវត្តច្បាប់ទាំងពីរនាបច្ចុប្បន្ន ដោយក្រសួងសំណង់តាក់តែង។ថ្លែងមតិនៅសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួង សំណង់លោក Nguyen Tran Nam បានឲ្យដឹងថា៖ “ការធ្វើវិសោធនកម្មលើពង្រាងច្បាប់ទាំងពីរនេះសំដៅបង្កើតរបៀងកត្តិយុត ដើម្បីរដ្ឋមានយន្តការគោលនយោបាយជួយឧបត្ថម្ភអំពីផ្ទះស្នាក់នៅសំរាប់មុខសញ្ញា មានចំណូលទាប គោលនយោបាយសង្គម គ្រួសារក្រីក្រ រួមចំណែកធានាសុខុមាល ភាពសង្គម។ ទន្ទឹមនឹងនោះរារាំងការអភិវឌ្ឍន៍ផ្ទះស្នាក់នៅតាមចលនាមិនតាម ផែនការដូចជាក្នុងរយៈពេលកន្លងមក៕”
Related
More





