VOV WorldVOV World
រុស្ស៊ីជំរុញអ.ស.បយល់ព្រមសេចក្តីថ្លែងការអំពីសភាពការណ៌នៅស៊ីរី
09/09/2012 08:34
(VOV)-រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov នាថ្ងៃ ទី៨កញ្ញាឲ្យដឹងថា ម៉ូស្គូ សង្ឃឹមថានាចុងខេកញ្ញានេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.បនឹងយល់ព្រមលើសេចក្តី ថ្លែងការ Geneva ស្តីអំពីស៊ីរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន បន្ទាប់
រុស្ស៊ីជំរុញអ.ស.បយល់ព្រមសេចក្តីថ្លែងការអំពីសភាពការណ៌នៅស៊ីរី
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov  (រូបថតៈ Internet) (VOV)-រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrovនាថ្ងៃទី៨កញ្ញាឲ្យដឹងថា ម៉ូស្គូសង្ឃឹម ថា នាចុងខេកញ្ញានេះក្រុមប្រឹក្សាសន្តិសុខអ.ស.បនឹងយល់ព្រមលើសេចក្តីថ្លែងការ Geneva ស្តីអំពីស៊ីរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន បន្ទាប់ ពីជំនួបសន្ទនា ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Hilary Clinton នៅខាងក្រៅសន្និសីទជាន់ខ្ពស់ វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)លើកទៅ២០ នៅទីក្រុង Vladivostok របស់រុស្ស៊ី រដ្ឋមន្រ្តីការបរទេសរុស្ស៊ីអះអាង ថា៖ រុស្ស៊ីនឹងជម្រុញក្រុម ប្រឹក្សាអ.ស.បយល់ព្រមលើសេចក្តីថ្លែងការ Geneva។ លោក Lavrov បានអំពាវ នាវភាគីទាក់ទិននានាប្រើកិត្យានុភាពរបស់ខ្លួនដើម្បីភាគីទាំងពីរដែលមានជំលោះ អង្គុយលើតុចរចារ ទន្ទឹមនឹងនោះ អំពាវនាវ បណ្តាភាគីនៅស៊ីរីបញ្ឈប់រាល់សកម្ម ភាពបង្ហូឈាមផងដែរ៕