VOV WorldVOV World
សហគមន៍អន្តរជាតិបានសំណូមពរស៊ើបអង្កេតលើករណីអាវុធគីមីនៅស៊ីរី។
23/08/2013 11:47
VOV-សហគមន៍អន្តរជាតិបានសំណូមពរស៊ើបអង្កេតបណ្ដាការវាយប្រហារដោយអាវុធគីមីបានសម្លាប់មនុស្សជាង១៣០០នាក់នៅកន្លែងជិតទីក្រុង Damascus។
សហគមន៍អន្តរជាតិបានសំណូមពរស៊ើបអង្កេតលើករណីអាវុធគីមីនៅស៊ីរី។
សហគមន៍អន្តរជាតិបានសំណូមពរស៊ើបអង្កេតលើករណីអាវុធគីមីនៅស៊ីរី។ (RT.com)         VOV-នាថ្ងៃទី២២សីហា សហគមន៍អន្តរជាតិបានសំណូមពរស៊ើបអង្កេត បណ្ដាការវាយប្រហារដោយអាវុធគីមីបានសម្លាប់មនុស្សជាង១៣០០នាក់នៅ កន្លែងជិតទីក្រុង Damascus។ ក្នុងប្រតិកម្មបើកចំហរ ក្រសួង​ការបរទេសចិនបាន ប្រកាសថា ប្រឆាំងជំទាស់សកម្មភាពប្រើប្រាស់អាវុធ​គីមីជាដាច់ខាត​និងអំពាវនាវ ឲ្យអ្នកជំនាញការអំពីអាវុធគីមីរបស់អ.ស.ប ត្រូវមានអាកប្បកិរិយាបរានុម័តនិង ​ពិគ្រោះ​យោបល់យ៉ាងពេញលេញជាមួយរដ្ឋាភិបាលស៊ីរីដើម្បីបញ្ជាក់អំពីការចោទ ប្រកាន់​របស់ភាគីប្រឆាំង។ រីឯអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Alexander Lukashevich បានប្រកាសថា​ម៉ូស្គូនឹងដាក់ចេញគោលជំហររបស់ខ្លួនអំពី​លទ្ធភាព ប្រើប្រាស់អាវុធគីមីនៅស៊ីរីផ្អែកទៅលើការស៊ើបអង្កេតរបស់អ.ស.ប។​ ក្នុង​ពេល នោះក្រុមប្រឹក្សាសន្តិសុខអ.ស.បទោះបីជាមិនទាន់សំណូមពរយ៉ាងច្បាស់​លាស់ បើកការស៊ើបអង្កេតមួយក្តីប៉ុន្តែប្រកាសថា​ តម្លាភាពគឺចាំបាច់និងស្វាគមន៍ការ​ដែលអគ្គលេខាធិការអ.ស.បលោក Ban Ki Moon បានអំពាវនាវក្រុមអធិការ​ អ.ស.ប​នៅស៊ីរីស៊ើបអង្កេតបន្ទាន់លើករណីនេះ៕

More