VOV WorldVOV World
សហគមអន្តរជាតិជូនពរប៉ាឡេទិន
01/12/2012 08:52
(VOV)- ប៉ាឡេទីនបន្តទទួលបានពាក្យជូនពរពីប្រទេស ជាច្រើនលើពិភព​លោកបន្ទាប់ពីមហាសន្និបាតអ.ស.ប អនុម័តលើសេចក្តីសម្រេចចិត្តលើកកំពស់ បទបញ្ញាត្តិ ឲ្យប៉ាឡេទីនពី “អ្នកសង្កេតការឡើងទៅជាប្រទេសអ្នកសង្កេតការ”។
សហគមអន្តរជាតិជូនពរប៉ាឡេទិន
(VOV)- ប៉ាឡេទីនបន្តទទួលបានពាក្យជូនពរពីប្រទេសជាច្រើនលើពិភព​លោក បន្ទាប់ពីមហាសន្និបាតអ.ស.បអនុម័តលើសេចក្តីសម្រេចចិត្តលើកកំពស់ បទ បញ្ញាត្តិឲ្យប៉ាឡេទីនពី “អ្នកសង្កេតការឡើងទៅជាប្រទេសអ្នកសង្កេតការ”។ អគ្គលេខាធិការអ.ស.ប​ Ban Ki-moon ប្រកាសសេចក្តី សម្រេចិត្តទទួលស្គាល់ប៉ាឡេទិនជាប្រទេស អ្នកសង្កេតការ (រូបថតៈ Internet)         ថ្លែងមតិក្នុងសន្និសីទការសែតប្រចាំនៅទីក្រុងប៉េកាំងនាថ្ងៃទី៣០វិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន Hung Lay ឲ្យដឹងថា ប៉ាឡេទិនបានខំប្រឹង ប្រែងដើម្បីដណ្តើមសិទ្ធផលប្រយោជន៌សមស្របរបស់ខ្លួន។ប៉ាឡេទិនទទួលបាន ការគាំទ្រធំធេងពីសហគមអន្តរជាតិ។ចិនក៏បានផ្ញើរសេចក្តីជូនពរទៅដល់ ប៉ាឡេ ទិនផងដែរ។ ក៏ដូចជាប្រទេសជាច្រើនទៀត ចិនបានបោះឆ្នោតគាំទ្រឲ្យសេចក្តី សម្រេចចិត្តនេះ។         នាថ្ងៃទី៣០វិច្ឆិកា ឆ្លើយសម្ភាសអំពីប្រតិកម្មរបស់វៀតណាមចំពោះការ​ដែលមហាសន្និបាតអ.ស.ប​បោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តប្រគល់ បទបញ្ញាត្តិ ប្រទេសអ្នកសង្កេតការក្រៅសមាជិកឲ្យប៉ាឡេទីន អ្នកនាំពាក្យក្រសួង ការ បរទេសវៀតណាម Luong Thanh Nghi និយាយថា វៀតណាមជូនពរប៉ាឡេ ទីនត្រូវបានមហាសន្និបាតអ.ស.បប្រគល់បទបញ្ញាត្តិប្រទេសអ្នកសង្កេតការក្រៅ សមាជិកនេះ និងចាត់ទុកនេះជាសញ្ញាសំខាន់១ក្នុងបុព្វហេតុតស៊ូយុត្តិធម៌របស់ ប្រជាជនប៉ា ឡេទីនដើម្បីសិទ្ធផលប្រយោជន៌ជាតិជាសារវ័ន្ត ក្នុងនោះមានសិទ្ធ បង្កើតរដ្ឋប៉ាឡេទិន ឯករាជ្យ មានអធិបតេយ្យភាពនិងស្ថិតស្ថេសន្តិភាពជាមួយ រដ្ឋអ៊ីស្រាអែល៕

More