VOV WorldVOV World
សហគមអន្តរជាតិដាក់ចេញកញ្ចប់ថវិការសំដៅដោះស្រាយបញ្ហាស៊ីរី
12/03/2012 09:34
(VOVworld)-នាថ្ងៃទី ១១មិនា បន្ទាប់ពីកិច្ចប្រជុំទី២ ជាមួយប្រធានាធិបតី Xyri Bashar Al Assadបេសកជន ពិសេសរបស់អង្គការសហប្រជាជាតិ និង សម្ព័ន្ធអារ៉ាប់ លោក Kofi Annan បានថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន
សហគមអន្តរជាតិដាក់ចេញកញ្ចប់ថវិការសំដៅដោះស្រាយបញ្ហាស៊ីរី
           លោក Kofi Annan ទៅស៊ីរីដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាស៊ីរី (រូបថតៈ Internet)            (VOVworld)-នាថ្ងៃទី ១១មិនាបន្ទាប់ពីកិច្ចប្រជុំទី២ជាមួយប្រធានាធិបតី Xyri Bashar Al Assad បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និង សម្ព័ន្ធអារ៉ាប់ លោក Kofi Annanបានថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានថា លោកមានសុទិដ្ឋិ និយម ប៉ុន្តែ លោកក៏ទទួលស្គាល់ថា នឹងពិបាកទទួលបានកិច្ចព្រមព្រៀងបញ្ឈប់អំពើ ហឹង្សានៅស៊ីរី។ អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ Kofi Annan ឲ្យដឹងថា លោកបានដាក់ចេញរាល់កញ្ចប់សំណើជាក់ស្តែងជាមួយប្រធានាធិបតីស៊ីរីសំដៅដោះ ស្រាយវិបត្តិនៅស៊ីរីដែលតាមលោក Kofi Annanថា សំណើទាំងនោះ នឹងជះ ឥទ្ធិពល ពិតប្រាកដដល់សភាពការណ៌ជាក់ស្តែង និងជួយបំផុសឡើងដំណើការ មួយសំដៅ បញ្ឈប់វិបត្តិនេះ។ ក៏តាមលោក Annanថា ការពិភាគ្សាជាមួយប្រធានា ធិបតី Assad នឹងផ្តោតលើគោលដៅសំខាន់នៃដំណើការនោះ នោះគឺបញ្ឈប់ភ្លាមអំពើ ហិង្សា និង សម្លាប់មនុស្សនិងឲ្យបណ្តាអង្គការមនុស្សធម៌ចូលក្នុងបណ្តាចំណុចក្តៅនិងចាប់ផ្តើម ឡើងវិញការសន្ទនានយោបាយមួយ៕

More