ពិធីចុះកិច្ចសន្យាអំពីកញ្ចប់ឥណទានអនុគ្រោះពិសេសឆ្នាំ ២០២២ រវាងធនាគារ ពាណិជ្ជកម្មភាគហ៊ុនកងទ័ព-សាខាកម្ពុជា (MB Cambodia) និងក្រុមហ៊ុន Viettel កម្ពុជា (Metfone)

នៅរសៀលថ្ងៃទី៤ ខែឧសភា នៅរាជធានីភ្នំពេញ កម្ពុជា តំណាងធនាគារ ពាណិជ្ជកម្មភាគហ៊ុនកងទ័ព-សាខាកម្ពុជា (MB Cambodia) និងក្រុមហ៊ុន Viettel កម្ពុជា (Metfone) បានចុះកិច្ចសន្យាអំពីកញ្ចប់ឥណទានអនុគ្រោះពិសេសឆ្នាំ ២០២២ ជាមួយទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សំដៅលើកកម្រិតបណ្ដាញសេវាកម្មទូរគមនាគមន៍ និងអភិវឌ្ឍន៍សកម្មភាពធ្វើអាជីវកម្មរបស់ Metfone នៅទីផ្សារកម្ពុជា។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang អញ្ជើញថ្លែងនៅក្នុងពិធី

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាង Metfone និង MB Cambodia នោះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចសន្យាឥណទាននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះថាអង្គភាពទាំងពីរសុទ្ធតែជាសហគ្រាសដែលបានបង្កើតសញ្ញាសម្គាល់លើវិស័យទូរគមនាគមន៍ ការទូទាត់អេឡិចត្រូនិក កាបូបអេឡិចត្រូនិក សេវាកម្មហិរញ្ញវត្ថុ-ធនាគារ។ យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះជួយលើកកំពស់ឋានៈរបស់សហគ្រាសវៀតណាមនៅកម្ពុជា ហើយតាមនោះរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចផងដែរ៕