សិក្ខាសាលាអាស៊ាននិងសមុទ្រខាងកើតបានបើកនៅកម្ពុជា
20/09/2013 10:41
(VOVworld) – នាព្រឹកថ្ងៃទី ១៩ កញ្ញា សិក្ខាសាលា “អាស៊ាននិងសមុទ្រខាង កើត” បាន បើកនៅរាជធានី ភ្នំពេញ កម្ពុជា។

នាព្រឹកថ្ងៃទី ១៩ កញ្ញា សិក្ខាសាលា “អាស៊ាននិងសមុទ្រខាង កើត” ដោយប្រធានបទ “បណ្ដាសមិទ្ធិការសាកល្បងនិងឆ្ពោះទៅអនាគត” បាន បើកនៅរាជធានី ភ្នំពេញ កម្ពុជា។ (Image: Vietnam+) (VOVworld) – នាព្រឹកថ្ងៃទី ១៩ កញ្ញា សិក្ខាសាលា “អាស៊ាននិងសមុទ្រខាង កើត” ដោយប្រធានបទ “បណ្ដាសមិទ្ធិការសាកល្បងនិងឆ្ពោះទៅអនាគត” បាន បើកនៅ រាជធានី ភ្នំពេញ កម្ពុជា។ ក្នុងសន្និសីទលើកនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានមានសន្ទរកាថា “អាស៊ាននិងសមុទ្រខាងកើត៖ បណ្ដាបញ្ហាការបោះ ជំហាននិងយថាទស្សន៍នាអនាគត”។ ក្នុងសន្ទរៈកថានោះ លោក Le Luong Minh បានសង្កត់ធ្ងន់ថា៖ តាមរយៈយន្តការសំខាន់ចំនួន ២ ក្នុង ក្របខ័ណ្ឌអាស៊ាន-ចិន គឺសេចក្តីថ្លែងការស្តីពីក្រមក្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (DOC) និងការសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) អាស៊ាននឹងសហប្រតិប ត្តិការជិតស្និតថែមទៀតជាមួយចិន ដើម្បីបង្កើនសន្តិភាព និងស្ថិរភាពលើសមុទ្រ ខាងកើត។ អគ្គលេខាធិការអាស៊ានបានសង្កតធ្ងន់ទៀត ថា៖ នាអនាគត COC ត្រូវ ក្លាយទៅជាឧបករដែលមានចរិតលក្ខណៈគត្តិយុត្ត លើគ្រប់វិស័យដើម្បីឃ្លាំមើល ក្រុមសិលធម៌ដោះស្រាយជំលោះនៅសមុទ្រខាងកើត ប្រកបដោយមានប្រសិទ្ធភាព និងងាយស្រួលជាង។ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កៅ គឹមហួន បានមានសន្ទរៈកថាដោយប្រធានបទ “អនាគតនៃសមុទ្រខាងកើត៖ ដៃគូ យុទ្ធសាស្ត្រ អាស៊ាន-ចិនដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការនិងភាពសម្បូរុងរឿង” ។ ក្នុងនោះ លោក កៅ គឹមហួន បានសង្កត់ធ្ងន់ថា៖ អាស៊ាននិងចិនត្រូវបន្តកសាង ទំនុកទុកចិត្តទ្វេភាគី រក្សាកំលាំងចលករនៃការអនុវត្ត DOC ពិនិត្យមើល លទ្ធភាព សហប្រតិបត្តិការលើវិស័យការពារប្រទេសរវាងភាគីទាំង ២ និងពិគ្រោះ យោបល់ អំពី COC ផងដែរ។ ស្តីពីការចុះហត្ថលេខា COC រវាងអាស៊ាននិងចិន អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ សមុទ្រខាងកើតចំណុះវិទ្យាស្ថានការទូតវៀតណាម បណ្ឌិត Nguyen Hung Son បាន ចាត់ទុកថា៖ ការអនុម័តលើ COC នឹងនាំនូវផលប្រយោធន៍សំរាប់ទាំងចិនផងនិង អាស៊ានផង។ បណ្ឌិត Nguyen Hung Son បានឲ្យដឹងថា៖ “ការចុះហត្ថលេខាលើការព្រមព្រៀងមួយស្តីពីបញ្ហាលើសមុទ្រខាងកើតរវាង អាស៊ាននិងចិនគឺជាប្រការមានអត្ថន័យនិងជាក់ស្តែងបំផុត ក្នុងឱកាសរំលឹកខួប អនុស្សារវិរីយ៍លើកទី ១០ នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ។ ការព្រមព្រៀងនេះគឺជាសេច្តីថ្លែងការអំពីក្រុមប្រតិបត្តិលើសមុទ្រខាងកើតដែល អាស៊ាននិងចិនបានឯកភាពដំណើរការចរចារជាផ្លូវការក្នុងសន្និសីទរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៦ នៅប៊្រុយណេ ក្នុងរយៈពេលកន្លងមក៕”
Related






