VOV WorldVOV World
សកម្មភាពទទួលតេត Trung Thu ឆ្នាំ ២០១២ ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសវៀតណាម
01/10/2012 06:34
(VOV) – នាយប់ថ្ងៃទី ៣០ កញ្ញា នៅទីក្រុងហាណូយ (វៀតណាម) កម្មវិធី “រាត្រីព្រះច័ន្ទពេញបូរមី” ត្រូវបាន រៀបចំឡើងដោយមានការចូលរួមរបស់កុមារចំនួន ៥០០ នាក់។
សកម្មភាពទទួលតេត Trung Thu ឆ្នាំ ២០១២ ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសវៀតណាម
(VOV) – នាយប់ថ្ងៃទី ៣០ កញ្ញា នៅទីក្រុងហាណូយ (វៀតណាម) កម្មវិធី “រាត្រីព្រះច័ន្ទ ពេញបូរមី” ត្រូវបានរៀបចំឡើងដោយមានការចូលរួមរបស់កុមារចំនួន ៥០០ នាក់។  ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Thien Nhan បាន សង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាល យកចិត្តទុកដាក់ថែទាំបីបាច់កុមារ និងជូនពរកុមារ ទទួលតេត Trung Thu ដោយក្តីសប្បាយទីករាយថ្មី។ ក្នុងនោះ កម្មវិធី “តេត Trung Thu ឆ្ពោះទៅកុមារនៅកោះ  Ly Son” ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) បានទាក់ ទាញការចូលរួម របស់កុមារចំនួន ១ ពាន់នាក់ ។ ថ្លែងមតិនៅទីនោះ ប្រធានសមាគម ការពារសិទ្ធ កុមារវៀតណាម លោកស្រី Tran Thi Thanh Thanh បានឲ្យដឹងថា៖ “រួមជាមួយព្រឹត្តិការរៀបចំសំរាប់កុមារដូច្នេះសមាគមនឹងឆ្ពោះទៅកុមារអភ័ព្វមិនទាន់ ទទួលបានសិទ្ធិរបស់ខ្លួនពិសេសគឺកុមារនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល។ គោលដៅ របស់យើងខ្ញុំគឺអនុវត្តសិទ្ធិកុមារធ្វើឲ្យកុមារទទួលបានសិទ្ធិនានារបស់ខ្លួននិងចូលរួមរាំង ស្កាត់ទង្វើរំលោភសិទ្ធិ កុមារ៕” តេត Trung Thu នៅវៀតណាម។ (Image: Internet)

More