លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue ពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ hanoimoi.com.vn)

នៅក្នុងជំនួបធ្វើការនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានផ្ញើសេចក្ដីជូនពរដល់ជួរកម្មាភិបាលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងនៃមន្ទីរសុខាភិបាលទីក្រុងហាណូយ មន្ទីរពេទ្យ Thanh Nhan និងកម្មាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកផ្នែកសុខាភិបាលជាង ២៦ ពាន់នាក់ប្រកបដោយមានសុខភាពល្អ សុភមង្គល ហើយបំពេញល្អនូវភារកិច្ចដ៏លំបាក ប៉ុន្តែត្រចះត្រចង់គឺ កាពារ ថែរក្សា និងលើកកម្ពស់សុខភាពជូនប្រជាជន។ បន្តកម្មវិធី“ អាវ Blouse ពណ៌ស - បេះដូងក្រហម” ដែលត្រូវបានសហជីពសុខភិបាលវៀតណាមបំផុសឡើងនោះ នាថ្ងៃទី ២៥ ខែកុម្ភ មន្ទីរពេទ្យផ្នែកសម្ភពមជ្ឈឹម និងមន្ទីរពេទ្យ K បានរួមសហការជាមួយវិទ្យាស្ថានលោហិតវិទ្យានិងបញ្ជូលឈាមមជ្ឈឹមរៀបចំមហាស្រពបរិច្ចាគឈាម។ ក្នុងឱកាសនេះ មន្ទីរពេទ្យ K និងគណកម្មាធិការប្រជាជនខេត្ត Quang Ngai ក៏បានរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរទិវាគ្រូពេទ្យវៀតណាមផងដែរ៕