VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៦៨នៃទិវាបង្កើតអង្គការសហប្រជាជាតិ
25/10/2013 10:43
Vovworld-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាបង្កើតអង្គការ​សហប្រជាជាតិ​ (ទី២៤តុលា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Kimoon បានផ្ញើរសារជូនប្រទេសសមាជិកចំនួន១៩៣
សកម្មភាពរំលឹកខួបលើកទី៦៨នៃទិវាបង្កើតអង្គការសហប្រជាជាតិ
សកម្មភាពរំលឹកខួបលើកទី៦៨នៃទិវាបង្កើតអង្គការសហប្រជាជាតិ (vietnamplus)         Vovworld-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាបង្កើតអង្គការ​ សហប្រជាជាតិ​ (ទី២៤តុលា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Kimoon បានផ្ញើរសារជូនប្រទេសសមាជិកចំនួន១៩៣ដោយអះអាងថា អង្គការ ពហុភាគី​ធំបំផុតលើពិភពលោកនេះ កំពុងឯកភាពលើរណសិរ្សរួមមួយសំដៅ ការពារ​សន្តិភាព ទប់ស្កាត់ជំលោះប្រដាប់អាវុធគោរពសិទ្ធិមនុស្សជាដើម។ ក្នុ ងសារនេះ លោក Ban Kimoon បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិកំពុង​ ទទួលបាន​សមិទ្ធិផលកាន់តែធំធេងពីមួយថ្ងៃទៅមួយថ្ងៃដោយសកម្មភាពសមូ ហភាព ប៉ុន្តែ​អង្គការនេះនៅអាចធ្វើបានច្រើនជាងទៀតផង។ អំពីគោលដៅ​ អភិវឌ្ឍន៍ អគ្គលេខាធិការ Ban Kimoon បានសង្កត់ធ្ងន់ជាពិសេសដល់ការចាំ​បាច់​ ត្រូវ​ធានា​ការអភិវឌ្ឍន៍ចីរភាព ការពារបរិស្ថានរស់នៅនិងកាត់បន្ថយអត្រាជនក្រីក្រ​ នៅ​ប្រទេស​ទាំងអស់ក៏ដូចជាបណ្ដាដំបន់។         រួមជាមួយនោះ ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ដែលបានរៀបចំនា​ថ្ងៃ​ដ៏ដែលនៅទីស្ដីការនៅទីក្រុង New York អាមេរិក ប្រធានមហាសន្និបាត​អង្គការ​សហប្រជាជាតិនីតិកាលទី៦៨លោក John Ashe បានប្រកាសថា គិតតាំងពីពេល​បង្កើតមុននេះ៦៨ឆ្នាំមក ពុំទាន់មានពេលណាមនុស្សលោកទាមទានិងរងចាំចំពោះ​ អង្គការ​សហប្រជាជាតិ​ដូចបច្ចុប្បន្នឡើយ នោះគឺត្រូវបញ្ឈប់ជំលោះ កែលំអរ​បរិយាកាសរស់នៅនិងលប់ចោលរបងក្នុងដំណើរការអភិវឌ្ឍន៍។ តាមលោកថា អង្គការសហប្រជាជាតិនៅមានការងារជាច្រើនដើម្បីអនុវត្តបណ្ដាគោលដៅ​ សហ្សវត្ស (MDGs)៕