VOV WorldVOV World
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung នៅឥណ្ឌា
20/12/2012 11:25
(VOV)_នាថ្ងៃទី ២០ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជា​​មួយគណះប្រតិភូ វៀតណាម ​បានទៅកាន់ ទីក្រុង​ New Delhi ឥណ្ឌា ​ចាប់ផ្តើមដំណើរ​ទស្សនិកិច្ច ចូល រួមសន្និសីទជាន់ខ្ពស់ រំលឹកខួប​អនុស្សាវរីយ៍ លើកទី ២០ ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនា ​អាស៊ាន- ឥណ្ឌា ​តាម​សេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្ត្រី ឥណ្ឌា Manmohan Singh។
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung នៅឥណ្ឌា
(VOV)_នាថ្ងៃទី ២០ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជា​​មួយគណះប្រតិភូ វៀតណាម ​បានទៅកាន់ទីក្រុង​ New Delhi ឥណ្ឌា ​ចាប់ផ្តើមដំណើរ​ទស្សនិកិច្ច ចូលរួមសន្និសីទជាន់ខ្ពស់ រំលឹកខួប​អនុស្សាវរីយ៍ លើកទី ២០ ​ឆ្នាំនៃការ បង្កើត​ទំនាក់ទំនងសន្ទនា ​អាស៊ាន- ឥណ្ឌា ​តាម​សេចក្ដី​អញ្ជើញរបស់ នាយករដ្ឋមន្ត្រី  ឥណ្ឌា Manmohan Singh។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung(http://tintuc.vnn.vn)           នាថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ​ប្រធាន​គណះប្រតិភូ ​បណ្ដាប្រទេសអាស៊ាន ​បានចូលរួម កិច្ចប្រជុំបេញអង្គ សន្និសីទ​ជាន់ខ្ពស់ ​រំលឹកខួប​អនុស្សាវរីយ៍ លើកទី ២០ ឆ្នាំនៃការ​បង្កើតទំនាក់ទំនងសន្ទនា ​អាស៊ាន- ឥណ្ឌា ។ គណះប្រតិភូវៀតណាម ដឹកនាំដោយនាយក​រដ្ឋមន្ត្រី ​Nguyen Tan Dung ចូលរួមសន្និ សីទ​លើកនេះ ជាមួយទិសស្លោក÷​ “សកម្ម ម្ចាស់ការ និងទទួលខុសត្រូវ “ បន្តជំរុញ ទំនាក់ទំនងសន្ទនា​ អាស៊ាន -ឥណ្ឌា ​អភិវឌ្ឍន៍ជាក់ស្ដែង និងប្រសិទ្ធភាពជាង ។           មុននោះ ​នាយករដ្ឋមន្ត្រី ​Nguyen Tan Dung បានអញ្ជើញទៅសាក់សួរសុខទុក្ខ​  និងជួបសន្ទនា ​ជាមួយកម្មាភិបាល បុគ្គលិក ស្ថានទូតវៀតណាម និងដំណាងសហគមន៍​ ជនវៀតណាមដែល​កំពុងរស់នៅ និងរៀនសូត្រនៅឥណ្ឌា។ ថ្លែងមតិនៅទីនេះ ​នាយក រដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា÷           “ ឆ្នាំ២០១២នេះ វៀតណាម ឥណ្ឌាអាចទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី​ចំនួន ៤,៣ ពាន់លានដុល្លារអាមេរិក និង ៧ពាន់លានដុល្លារអាមេរិក នាឆ្នាំ ​២០១៥។ ប៉ុន្តែ តំលៃប្រាក់នាំចូលហួសកំរិត​ច្រើនណាស់។ ឥឡូវនេះ ​យើងត្រូវជំរុញពាណិជ្ជកម្ម ទ្វេភាគី ​ប៉ុន្តែ ក៏ត្រូវយកចិត្តទុកដាក់ ដល់ការបើក​ទូលាយបន្ថែម ទីផ្សារទំនិញវៀតណាម ​ចូលមកឥណ្ឌា។ ទន្ទឺមនឹងនោះ ជំរុញការវិនិយោគទៀតផង៕”