VOV WorldVOV World
សន្និបាតលើកទី ៦ គណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តនីតិកាលទី ១១ ត្រូវបានប្រារពឡើង
01/10/2012 08:42
(VOV)-នាព្រឹកថ្ងៃទី ១ តុលា នៅទីក្រុងហាណូយ សន្និបាតលើកទី ៦ គណះកម្មាធិការមជ្ឈឹមបក្ស កម្មុយនិស្តនីតិកាលទី ១១ ត្រូវបានប្រារពឡើង។
សន្និបាតលើកទី ៦ គណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តនីតិកាលទី ១១ ត្រូវបានប្រារពឡើង
  (VOV)_នាព្រឹកថ្ងៃទី ១ តុលា នៅទីក្រុងហាណូយ សន្និបាតលើកទី ៦ គណ កម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តនីតិកាលទី ១១ ត្រូវបានប្រារពឡើង។ សន្និបាត មជ្ឈឹមលើកទី ៦ (នីតិកាលទី១១) នឹងពិភាក្សាផ្តល់មតិអំពីរាល់របាយការណ៍ គំ រោងការណ៍ ដែលទាក់ទិនដល់ ៖​សភាពការណ៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១២  ផែន ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋ ឆ្នាំ២០១៣បន្តរៀបចំផ្លាស់ប្តូថ្មី លើកកំពស់ប្រសិទ្ធភាពអង្កភាពអាជីវកម្មរដ្ឋជាដើម។ ក្នុងសន្ទរកថានៅពិធីបើក អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម​ Nguyen Phu Trong បានលើកឡើងក្រុម បញ្ហា ដែលមជ្ឈឹម​ត្រូវ​ប្រមូលផ្ដុំពិភាគ្សានៅសន្និបាត​លើកនេះ។នោះគឺបញ្ហា​ទាក់​ទិនដល់បញ្ហាសេដ្ឋកិច្ចសង្គមការអភិវឌ្ឍន៍អប់រំ​បណ្ដុះបណ្ដាលវិទ្យា​សាស្ត្របច្ចេក​វិទ្យានិងការងារ កសាងបក្ស។អំពីសេដ្ឋកិច្ចសង្គមអគ្គលេខាបក្សបានស្នើរថា៖ការ​ពិនិត្យស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១២និងទឹសដៅផែនការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមឆ្នាំ ២០១៣ ត្រូវដាក់ក្នុងកាលៈទេសៈប្រទេសទាំងមូលកំពុងអនុវត្តផ្លាស់​ប្តូរថ្មីរូបសណ្ឋានកំណើនរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមស្មារតីសេចក្តី សំរេចចិត្តមហាសន្និបាតលើកទី១១និងបណ្ដាសេចក្តីសំរេចចិត្តរបស់មជ្ឈឹមជា មួយចំណុចស្នូលគឺរៀបចំឡើងវិញរចនាសម្ព័ន្ធវិនិយោគសាធារណៈអង្គភាពអា ជីវកម្មរដ្ឋនិងប្រព័ន្ធធនាគារពាណិជ្ជកម្ម។​​អគ្គលេខា Nguyen Phu Trong បានអះ អាងថា៖ “ដោយឈរលើ ការវាយតំលៃសភាពការណ៍ដ៏ត្រឹមត្រូវ យើងត្រូវកំណត់​បណ្ដាទស្សនះអភិវឌ្ឍន៍ សតិអារម្មណ៍បញ្ជាណែនាំ គោលដៅទូទៅ និងទឹសដៅ សារវ័ន្ត​មួយចំនួន សំខាន់បំផុតសំរាប់ឆ្នាំ ២០​១៣​។ ក្នុងរយះពេលខាងមុខនេះ  យើង​ត្រូវបន្តយកចិត្តទុកដាក់ ដល់ការរាំងស្កាត់អតិផរណាផង និង ប្រមូលផ្តុំ​ផតល់អាទិភាព ច្រើនថែមទៀត ដល់ការស្ថិរភាព តម្លាភាពម់ាក្រូសេដ្ឋកិច្ច កែ​លំអរ បរិយាកាសវិនិយោគ អភិវឌ្ឍន៍ ផលិតកម្ម អាជីវកម្ម …ជាដើម។” អំពីការអភិវឌ្ឍន៌ផ្នែកអប់រំបណ្តុះបណ្តាលវិទ្យាសាស្រ្ត បច្ចេកវិទ្យា អគ្គលេខា Nguyen Phu Trong បានអះអាងថា៖នេះជាបញ្ហាដ៏សែន សំខាន់ ត្រូវបានចាប់ទុក​ជាគោលនោបាយនាំមុខរបស់រដ្ឋវៀតណាម។           អំពីការងារកសាងបក្ស អគ្គលេខាក៏បានជូនដំណឹងអំពីសេចក្តី សម្រេចចិត្ត មជ្ឈឹមលើកទី ៤ ស្តីអំពី “បញ្ហាចំាបាច់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន” ដែលកំពុងបាន​បក្សទាំងមូលប្រមូលផ្តុំអនុវត្ត តាមទិសសកម្មនិងត្រូវតាមដំណើ ការ។ ​ នៅសន្និបាតលើកនេះ មជ្ឈឹមមិនទាន់ពិភាក្សាអំពីការងារកម្មាភិបាលជាក់​ ស្ដែងទេ និង​ប្រមូលផ្តុំផ្តល់មតិ អំពីគោលដៅ សំណូមពរ ​ទស្សនវិស័យ ខ្លឹមសារ ​អំពីការងារកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ។ អគ្គលេខាបក្ស Nguyen Phu trong បាន អះអាងថា៖ “ខ្លឹមសារនៃការងារកម្មាភិបាលគណះកម្មាធិការមជ្ឈឹម ការិយាល័យ​នយោ​បាយ គណះកម្មការលេខាធិការ និងបណ្ដាដំណែងកម្មាភិបាលស្នូល​​របស់បក្ស ​និងរដ្ឋ រួមមាន៖ សំណូមពរ បទដ្ឋាន ចំពោះ​ដំណែងនិមួយៗ ​ បរិមាណ…ជាដើម។ ក្រោួពីមជ្ឈឹម ឯកភាព អំពី​បណ្ដា​បញ្ហាសំខាន់នេះ និងគណះកម្មាធិការ​មជ្ឈឹម​បក្ស ចេញផ្សាយសេចក្ដីសម្រេចចិត្ត ​។”   តាមគំរោង សន្និបាតមជ្ឃឹមលើកតី ៦ (នីតិកាលទី ១១) នឹងធ្វើការដល់ថ្ងៃទី ១៥ កុលា៕ សន្និបាតមជ្ឃឹមលើកតី ៦ (នីតិកាលទី ១១) នឹងធ្វើការដល់ថ្ងៃទី ១៥ កុលា៕ (Image: Internet)

More