VOV WorldVOV World
សន្និសីទលៀតត្រដាងការអនុវត្ត “ឆ្នាំបង្កើននិងផ្លាស់ប្តូរថ្មីការងារឃោសនាមហាជនឆ្នាំ ២០១៤”
25/02/2014 08:18
(VOVworld) – សន្និសីទលៀតត្រដាងការអនុវត្ត “ឆ្នាំបង្កើន និងផ្លាស់ប្តូរថ្មីការងារ​ឃោសនាមហាជនឆ្នាំ ២០១៤” នៃ គណៈកម្មាធិការបក្សរបស់បណ្ដាស្ថាប័នមជ្ឈឹម បាន ប្រារព្វឡើងនាព្រឹកថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុងហាណូយ វៀតណាម។
សន្និសីទលៀតត្រដាងការអនុវត្ត “ឆ្នាំបង្កើននិងផ្លាស់ប្តូរថ្មីការងារឃោសនាមហាជនឆ្នាំ ២០១៤”
សន្និសីទលៀតត្រដាងការអនុវត្ត “ឆ្នាំបង្កើននិងផ្លាស់ប្តូរថ្មីការងារឃោសនាមហាជនឆ្នាំ ២០១៤” នៃគណៈកម្មាធិការបក្សរបស់បណ្ដាស្ថាប័នមជ្ឈឹម (Image: dangcongsan.vn) (VOVworld) – សន្និសីទលៀតត្រដាងការអនុវត្ត “ឆ្នាំបង្កើននិងផ្លាស់ប្តូរថ្មីការងារ​ឃោសនាមហាជនឆ្នាំ ២០១៤” នៃគណៈកម្មាធិការបក្សរបស់បណ្ដាស្ថាប័នមជ្ឈឹម បានប្រារព្វឡើងនាព្រឹកថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុងហាណូយ វៀតណាម។ ថ្លែងមតិ នៅទីនេះ លេខាគណៈកម្មាធិការបក្សនៃបណ្ដាស្ថាប័នមជ្ឈឹម លោក Dao Ngoc  Dung បានសង្កត់ធ្ងន់ថា៖ ដើម្បីលាតត្រដាងអនុវត្តឆ្នាំឃោសនាមហាជន ២០១៤ ប្រកបដោយប្រសិទ្ធិភាពនោះ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់អង្គការបក្ស ត្រូវបន្តការរៀនសូត្រស្រាវជ្រាវនិងជ្រួបជ្រាបដ៏ជ្រាលជ្រៅបណ្ដាសេចក្តីសម្រេច ចិត្តសារាចរណ៍សេចក្តីកំណត់របស់បក្សនិងរដ្ឋស្តីពីការងារឃោសនាមហាជន។ លោក Dao Ngoc Dung បានលើកច្បាស់ថា៖ “ឆ្នាំឃោសនាមហាជន ២០១៤ នឹងត្រូវបានអនុវត្តដ៏ទូលំទូលាយដោយមាន  ខ្លឹមសារសំខាន់ចំនួន ២ ។ ទី ១ គឺ៖ លើកកំពស់ការយល់ដឹងកំណត់ឲ្យច្បាស់ នូវ តួនាទីការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់នៃបណ្ដា ស្ថាប័ននិងមហាជនម្នាក់ៗជាដើម។ជាពិសេសអ្នកប្រមុខគណៈកម្មាធិការបក្ស និងប្រមុខអង្គការស្ថាប័នអង្គភាព។ ទី​ ២ គឺ៖ ជំរុញ ខ្លាំងការងារឃោសនា មហាជននៃស្ថាប័នរដ្ឋសំដៅអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន កំណែទម្រង់រដ្ឋបាលលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ដោយគោលដៅ កសាងនិងអនុវត្តខឿនរដ្ឋបាលប្រជាធិបតេយ្យតម្លាភាពនិងមានការទទួលខុសត្រូវ។” សន្និសីទបិទបញ្ចប់នាថ្ងៃទី ២៦ កុម្ភៈ៕