VOV WorldVOV World
សន្តិសុខនាវាចរណ៍ជាការយកចិត្តទុកដាក់របស់វៀតណាមនិងប្រទេសនានា ក្នុងកិច្ចប្រជុំ ADSOM +
27/04/2012 08:37
សន្និសីទ មន្ត្រីការពារប្រទេសជាន់ខ្ពស់អាស៊ាន បើកទូលាយ ( ADSOM + )​ទើបបញ្ចប់ នារសៀលថ្ងៃទី 27 មេសា នៅទី​ក្រុងសៀមរាប កម្ពុជា។ ​នៅសន្និសីទ​លើកនេះ បណ្ដា ដំណាងបានសង្កត់ធ្ងន់ដល់សារះសំខាន់ អំពីសុវត្ថិភាព និងសេរីភាពនាវាចរណ៏ និង ឯកភាព ថា ត្រូវដោះស្រាយបណ្ដាបញ្ហាលើសមុទ្រខាងកើត ​តាមច្បាប់អន្តរជាតិ ពិសេសគឺសន្ធិសញ្ញា អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ឆ្នាំ 1982
សន្តិសុខនាវាចរណ៍ជាការយកចិត្តទុកដាក់របស់វៀតណាមនិងប្រទេសនានា ក្នុងកិច្ចប្រជុំ ADSOM +
សន្និសីទ មន្ត្រីការពារប្រទេសជាន់ខ្ពស់អាស៊ាន បើកទូលាយ ( ADSOM + )​ទើបបញ្ចប់  នារសៀលថ្ងៃទី 27 មេសា នៅទី​ក្រុងសៀមរាប កម្ពុជា។ ​នៅសន្និសីទ​លើកនេះ  បណ្ដា ដំណាងបានសង្កត់ធ្ងន់ដល់សារះសំខាន់ អំពីសុវត្ថិភាព និងសេរីភាពនាវាចរណ៏ និង ឯកភាព ថា ត្រូវដោះស្រាយបណ្ដាបញ្ហាលើសមុទ្រខាងកើត ​តាមច្បាប់អន្តរជាតិ  ពិសេសគឺសន្ធិសញ្ញា អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ឆ្នាំ 1982 ក៏ដូចជា  បណ្ដាការសន្យាក្នុងដំបន់ ដែលបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសដៃគូរបាន ចុះហត្ថលេខា។ ដំណាងរបស់ចិនបានអះអាងថា៖​ចិនមាន​គោលការណ៏  ស្វែងរករាល់ វិធានការ ដោះស្រាយ ដោយសន្តិវិធី តាមរយះការចរចារ ដោយផ្អែកលើគ្រឹះដ្ឋាន ច្បាប់ អន្តរជាតិ ។ ជប៉ុននិងកម្ពុជា គាំទ្រការបើកទូលាយ វេទិកាសន្តិសុខសមុទ្រ។ សន្តិសុខនាវាចរណ៍ជាការយកចិត្តទុកដាក់របស់វៀតណាមនិងប្រទេសនានា ក្នុងកិច្ចប្រជុំ ADSOM + (internet)           រីឯខ្លួន ឧត្តមដេនីយឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេសវៀត ណាម ប្រធានគណះប្រតិភូរមន្ត្រីការពារប្រទេស ជាន់ខ្ពស់វៀតណាម បានសង្កត់ធ្ងន់ ថា៖ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានខំប្រឹងប្រែង បង្កើនសន្តិភាព ​និងស្ថិរភាពនៅសមុទ្រខាងកើត។ ពិសេសគឺ វៀតណាមនិងចិន បានចុះហត្ថលេខា  លើកិច្ចព្រមព្រៀង អំពីការដោះស្រាយបណ្ដាបញ្ហាលើសមុទ្រ ក្នុងដំណើរបំពេញ​ទស្សនកិច្ចនៅចិន នាចុងឆ្នាំ 2011 របស់អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក  Nguyen Phu Trong។ កិច្ចព្រមព្រៀងនេះ បានរួម​ចំណែកដ៏សកម្ម​ចូលក្នុង​ទំនាក់​ទំនង វៀតណាម-ចិន គោរពផលប្រយោជន៏ របស់បណ្ដាប្រទេស​អាស៊ាន និងបណ្ដា​ប្រ​ទេសលើពិភពលោក។ ឧត្តមសេនីយឯក Nguyen Chi Vinh បានអះអាងថា៖​           “ប្រទេសទាំងឡាយ បានវាយតំលៃ​ខ្ពស់ ​​កិច្ចសហប្រតិបត្តិការ​របស់​វៀតណាម និង​ចិន​ ក្នុងសកម្មភាពរបស់​ក្រុមអ្នកជំនាញការអំពីការជួយសង្គ្រោះ​មហោន្តរាយ។ នេះគឺជា ក្រុមអ្នកជំនាញការមួយ ក្នុងចំណោមក្រុមអ្នកជំនាញការ​ចំនួន 5  ដែលបាន សហប្រតិបត្តិការ រវាងបណ្ដាប្រទេសបើកទូលាយ ជាមួយ​ប្រទេសអាសាននានា ។ បណ្ដាលទ្ធផលដែលទទួល​ បានធ្វើអោយបណ្ដាក្រុម​អ្នកជំនាញការផ្សេងៗទៀត  ចាត់ទុកថា៖​ត្រូវការរៀនសូត្រ​ ទាំងអំពី​ល្បឿន​ និង​ការ​ទទួល​ខុស​ត្រូវអំពីខ្លឹមសារ ទៀតផង”៕