Tan Trao បានទទួល ប័ណ្ណមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស
16/08/2012 09:32
VOV-នាព្រឹកថ្ងៃទី១៦សីហា នៅខេត្ត Tuyen Quang បានប្រព្រឹត្តទៅពិធីទទួលប័ណ្ណរៀបចំណាត់ថ្នាក់ មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Tan Trao។

មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Tan Trao បានទទួលប័ណ្ណមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស។ VOV-នាព្រឹកថ្ងៃទី១៦សីហា នៅខេត្ត Tuyen Quang បានប្រព្រឹត្តទៅពិធីទទួលប័ណ្ណរៀបចំណាត់ថ្នាក់ មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស មណ្ឌល កេរ៌្តដំណែលប្រវត្តិសាស្ត្រ Tan Trao។ ចូលរួមពិធីមានលោក Le Hong Anh សមាជិកការិយាល័យនយោបាយរួមជាមួយដំណាងថ្នាក់ដឹកនាំបក្សរដ្ឋក្រសួង ស្ថាប័ននិងបណ្ដាជនជាតិខេត្ត Tuyen Quang។ នៅទីនេះ លោក Le Hong Anh បានរំលឹកឡើងវិញរាល់ការរួមចំណែកដ៏ធំធេងរបស់បក្សភាគប្រជាជនបណ្ដា ជនជាតិខេត្ត Tuyen Quang និយាយរួមនិងឃុំ Tan Trao និយាយដោយឡែកក្នុងប៉ុន្មានឆ្នាំសង្គ្រាមរបស់បដិវត្តវៀតណាម។ ក្នុងប៉ុន្មានខែឆ្នាំសង្គ្រាមនោះ បក្សភាគប្រជាជនបណ្ដាជនជាតិ Tuyen Quang និងឃុំ Tan Trao ជានិច្ចកាល បំពេញភារកិច្ចរបស់ខ្លួន កសាងតស៊ូប្រយុទ្ធការពាររដ្ឋធានីតស៊ូ ការពារ សវត្ថិភាពទាំងស្រុងឲ្យបណ្ដាស្ថាប័ន្ធស្នូលរបស់មជ្ឈឹម។ លោក Le Hong Anh បានអះអាងថា៖ “ការសំរេចចិត្តរៀបចំណាត់ថ្នាក់ មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិ ពិសេស Tan Trao ជាការស្ងើចសរសើរវាយតំលៃខ្ពស់របស់បក្សរដ្ឋអំពីតួនាទីអត្ថន័យប្រវត្តិសាស្ត្ររបស់ មណ្ឌលកេរ៌្តដំណែលទន្ទឹមនឹងនោះកត់សម្គាល់រាល់ការរួមចំណែកដ៏ធំធេងរបស់បក្សភាគប្រជាជនបណ្ដាជនជាតិ Tuyen Quang ក្នុងបុព្វហេតុបដិវត្តរបស់ប្រជាជាតិវៀតណាម។” វិទ្យុសំលេងវៀតណាម ទូរទស្សន៍ជាតិវៀតណាមនឹងផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះចំពោះប្រជាជនទូទាំងប្រទេស៕
Related






