VOV WorldVOV World
ថៃពិនិត្យការងារធានាសន្តិសុខសម្រាប់កិច្ចប្រជុំអាស៊ាន
22/10/2019 11:18
(VOVWORLD) - ទីភ្នាក់ងារពាក់ព័ន្ធត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នក្នុងគ្រប់ស្ថានការណ៍និងធានាថា វិធានការណ៍សន្តិសុខត្រូវបានអនុវត្តស្របតាមស្តង់ដារអន្តរជាតិ។
ថៃពិនិត្យការងារធានាសន្តិសុខសម្រាប់កិច្ចប្រជុំអាស៊ាន
កម្លាំងនគរបាលជាតិថៃ (ប្រភព៖ NST)  នាថ្ងៃទី ២២ ខែតុលា អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ទោ Kongcheep Tantravanich បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwon បានដឹកនាំការត្រួតពិនិត្យដ៏ទូលំទូលាយ លើការងារសន្តិសុខ ដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ នៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៥ និងសន្និសីទពាក់ព័ន្ធនាដើមខែវិច្ឆិកាខាងមុខ។ តាមលោក Kongcheep ថា ឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon បានបញ្ជាឱ្យទីភ្នាក់ងារពាក់ព័ន្ធ ធ្វើការពិនិត្យឡើងវិញនូវផែនការសន្តិសុខនិងសមត្ថភាពរៀបចំផែនការនានាក្នុងរយៈពេល ៣ ថ្ងៃ ដែលប្រព្រឹត្តិទៅសន្និសីទនេះ ពោលគឺចាប់ពីថ្ងៃទី ២ ខែវិច្ឆកា។ ទីភ្នាក់ងារពាក់ព័ន្ធត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នក្នុងគ្រប់ស្ថានការណ៍និងធានាថាវិធានការណ៍សន្តិសុខត្រូវបានអនុវត្តស្របតាមស្តង់ដារអន្តរជាតិ។ លោកឧត្តមសេនីយ៍ទោ Kongcheep បានប្រកាសថា បណ្ដាយុទ្ធនាការ ស៊ើបការណ៍សម្ងាត់នឹងត្រូវបានពង្រឹងបន្ថែមដើម្បីការពារសន្តិសុខសម្រាប់សន្និសីទនេះផងដែរ៕