VOV WorldVOV World
ត្រូវការ​ដំណោះស្រាយទម្លុះទម្លាយ ​ដើម្បីជួយ​សហគ្រាសឈាន​ចូល​ទីផ្សារ​អន្តរជាតិ
27/12/2025 08:47
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងកម្មវិធី "ឈានចូលទីផ្សារអន្តរជាតិ” (GoGlobal) នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ។
ត្រូវការ​ដំណោះស្រាយទម្លុះទម្លាយ ​ដើម្បីជួយ​សហគ្រាសឈាន​ចូល​ទីផ្សារ​អន្តរជាតិ
 ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងកម្មវិធី "ឈានចូលទីផ្សារអន្តរជាតិ” (GoGlobal) នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ។ រូបថត៖ Kim Thanh/VOV ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើឲ្យកំណត់មុខសញ្ញាដែលត្រូវការឧបត្ថម្ភ; បញ្ជាក់យ៉ាងច្បាស់ពីតម្រូវការជាក់ស្តែងរបស់សហគ្រាសដែលទទួលផល។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញរាល់គោលនយោបាយគាំទ្រការនាំចេញ និងវិនិយោគ នាបច្ចុប្បន្ន; ស្រាវជ្រាវអភិវឌ្ឍកម្មវិធីសមាសភាគដូចជាការគាំទ្រការទិញយកនិងការរួមបញ្ចូលគ្នា(M&A) ជួយគាំទ្រការអភិវឌ្ឍផលិតផលហាឡាល់។ លើសពីនេះ កម្មវិធីនេះត្រូវការនីតិវិធី និងដំណើរការច្បាស់លាស់ ដើម្បីឱ្យសហគ្រាសបានយល់ពីលក្ខខណ្ឌចូលរួម សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន; កំណត់យន្តការភាពជាដៃគូរវាងរដ្ឋ-ឯកជន និងពង្រីកតួនាទីរបស់សមាគមមុខរបរ។ បណ្តាក្រសួងនិងផ្នែគនានា ត្រូវបានទាមទារឱ្យចូលរួមក្នុងការអនុវត្តកម្មវិធីនេះ ក្នុងស្មារតីរួមដំណើរជាមួយសហគ្រាស ដោយរួមចំណែកនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ៕
TAG
VOV/VOVworld/​ដំណោះស្រាយ/ទម្លុះទម្លាយ/​សហគ្រាស/​ទីផ្សារ​អន្តរជាតិ

More