VOV WorldVOV World
តុលាកាទីក្រុងកែររបស់អេហ្ស៊ីប៖ អង្គការភាតរៈឥស្លាម (MB) ជាអង្គការភេវរកម្ម
25/02/2014 08:22
(VOVworld) – តុលាកាទទួលបន្ទុករាល់បញ្ហាបន្ទាន់ទីក្រុង កែររបស់អេហ្ស៊ីបទើបនឹងចេញសាលក្រមដោយចាត់ទុក អង្គការភាតរៈឥស្លាម (MB) ជាអង្គការភេវរកម្ម។
តុលាកាទីក្រុងកែររបស់អេហ្ស៊ីប៖ អង្គការភាតរៈឥស្លាម (MB) ជាអង្គការភេវរកម្ម
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអេហ្ស៊ីប លោក Hazem Beblawi (Image: Vietnam+) (VOVworld) – តុលាកាទទួលបន្ទុករាល់បញ្ហាបន្ទាន់ទីក្រុងកែររបស់អេហ្ស៊ីបទើបនឹង ចេញសាលក្រមដោយចាត់ទុកអង្គការភាតរៈឥស្លាម (MB) ជាអង្គការភេវរកម្ម។ កាយវិការនេះបានធ្វើឲ្យស្របច្បាប់សេចក្តីថ្លែងការមុននោះរបស់រដ្ឋាភិបាលបណ្តោះ អាសន្នអេហ្ស៊ីប។ MB ត្រូវបានចោទប្រកាន់ក្នុងការអនុវត្តរាល់ការវាយប្រហារតម្រង់ ទៅលើកងទ័ពនិងកំលាំងប៉ូលីស គិតតាំងពីការធ្វើរដ្ឋប្រហារ នាថ្ងៃទី ៣ កក្តដា ឆ្នាំ  ២០១៣។ នាថ្ងៃទី ២៥ កុម្ភៈ រដ្ឋាភិបាលបណ្តោះអាសន្ន​អេហ្ស៊ីបទើបនឹងចេញសេចក្តី ប្រកាសដែលបានចាត់ទុក MB គឺជាអង្គការភេវរកម្ម បន្ទាប់ពីការវាយប្រហារដ៏បង្ហូរ ឈាមតម្រង់ទៅលើទីស្នាក់ការប៉ូលីសភាគខាងជើងទីក្រុង Mansoura។ ក្នុងពេលនោះ អ្នកនាំពាក្យនៃ MB លោក Al-Banna Wafaa បានឡើងសម្លេងប្រឆាំងជំទាស់សាល ក្រមពោលខាងលើ ព្រមទាំង ចាត់ទុកថា៖ ព្រឹត្តិការណ៍ទាំងអស់ដែលបានកើតមាន ឡើងបន្ទាប់ពីការធ្វើរដ្ឋប្រហារ នាថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១៣ សុទ្ធតែគ្មានប្រសិទ្ធិភាព ទេ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អតីតរដ្ឋមន្ត្រីការពារប្រទេសអេហ្ស៊ីប លោក Abdel Fatah Al-Sisi បានកំណត់គោលជំហររបស់ខ្លួនអំពីការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ៕