ឧបនាយករដ្ឋមន្រ្តី Nguyễn Thiện Nhân បំពេញទស្សនកិច្ចការងារនៅ ខែត Phú Yên
16/05/2013 09:21
(VOVworld) - ក្នុងពិធីធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phú Yên នាថ្ងៃទី១៥ ឧសភាឧបនាយករដ្ឋមន្ដ្រីលោក Nguyễn Thiện Nhân បានវាយតម្លៃខ្ពស់ការខំប្រឹងប្រែងរបស់ខេត្ត Phú Yên ក្នុងការប្រមូលផ្ដុំបណ្ដាដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ២០១២និងរយៈពេល៤ខែដើមឆ្នាំ២០១៣។

ឧបនាយករដ្ឋមន្ដ្រីលោក Nguyễn Thiện Nhân ធ្ធើការជាមួយថ្នាក់ដឹកនាំខេត្ត Phú Yên (VOVworld) - ក្នុងពិធីធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phú Yên នាថ្ងៃទី១៥ ឧសភា បានវាយតម្លៃខ្ពស់ការខំប្រឹងប្រែងរបស់ខេត្ត Phú Yên ក្នុងការប្រមូលផ្ដុំបណ្ដា ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ២០១២និងរយៈពេល៤ខែដើម ឆ្នាំ២០១៣។ក្នុងស្ថានភាពលំបាករួមខេត្ត Phú Yên នៅតែទទួលបានល្បឿន កំណើនជាង១០%។ឧបនាយករដ្ឋមន្ត្រីសំណូមពរខេត្ត Phú Yên សុក្រិដ្ឋបែបបទ ពាក់ព័ន្ធយ៉ាងឆាប់ៗដើម្បីដាក់ជូនរដ្ឋាភិបាលក្នុងត្រីមាសទី២ ២០១៣ អំពីការ វិនិយោគកសាងមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងធ្វើឲ្យច្បាស់លាស់ អំពី យុន្តការនិងរូបសណ្ឋាន គ្រប់គ្រងនៃមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នេះ ដើម្បី អាចទទួលប្រសិទ្ធិភាពខ្ពស់បំផុត៕
Related
More




