VOV WorldVOV World
វៀតណាម-EU ពិភាក្សាអំពីការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
20/09/2013 08:25
(VOVworld)-សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅសហភាពអឺរ៉ុប (AmchamEU) ទើបនឹងរៀបចំការពិភាក្សា
វៀតណាម-EU ពិភាក្សាអំពីការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(VOVworld)-សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅសហភាពអឺរ៉ុប (AmchamEU)ទើបនឹង រៀបចំការពិភាក្សាអំពីដំណាក់កាលចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -EU(EVFTA)។ ចូលរួមជំនួបពិភាក្សានេះមាន គណៈប្រតិភូរបស់វៀតណាមនិងតំ ណាងអង្គភាពអាជីវកម្មអាមេរិកប្រចាំនៅ EU។ ក្នុងជំនួបនេះ តំណាងរបស់អាមេរិក បានលើកឡើងរាល់ការខុសប្លេកគ្នារវាង របៀបវារៈនៃការចរចារកិច្ចព្រមព្រៀងដៃគូរ អន្តរប៉ាស៊ីហ្វិក(TPP)ជាមួយ EVFTA ពិសេសគឺអាទិភាពរបស់រដ្ឋាភិបាលវៀតណាម ក្នុងការចរចាររវាង TPP និង EVFTAក៏ដូចជាការលំបាកក្នុងដំណើរការចរចារកិច្ចព្រម ព្រៀងទាំងពីរនេះ។ ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក និង Luxembourg Pham Sanh Chau បានបកស្រាយយ៉ាងសមស្របរាល់បញ្ហាដែលតំណាង អង្គភាព អាជីវកម្មអាមេរិកនាំចេញ ព្រមទាំងជូនដំណឹងអំពីសកម្មភាពដែលវៀតណាមគ្រោង នឹងអនុវត្តន៌ក្នុងរយៈ ពេលខាងមុខ សំដៅជួយឲ្យដំណើការចរចារ EVFTA បញ្ចប់ យ៉ាងឆាប់ៗ។ ជំនួបពិភាក្សាបានបញ្ចប់ដោយមានការឯកភាពខ្ពស់ពីបណ្តាអង្គភាព អាជីវកម្ម ជាសមាជិក AmchamEUផងដែរ៕