រូបថត៖ VOV

ទុនវិនិយោគបរទេស បានវិនិយោគក្នុងវិស័យចំនួន ១៤ ក្នុងនោះមានឧស្សាហកម្មកែច្នៃនិងផលិតកម្មដែល ឈរលំដាប់ទី ១ ដោយមានទុនវិនិ យោគជិត ១,៥៤ ពាន់លានដុល្លារអាមេរិក។ ទស្សនវិស័យទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅ វៀតណាមក្នុងឆ្នាំ ២០២១ គឺជាចំណុចភ្លឺស្វាងក្នុងបរិបទដែលវិនិយោគិនធំៗ មធ្យមនិងតូចជាច្រើន មកពីបណ្តាប្រទេសអភិវឌ្ឍន៍ បានបង្វែរការវិនិយោគមកវៀតណាមជាបណ្តើរៗ។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានឲ្យដឹងថា៖ "នាពេលខាងមុខ ទុនវិនិយោគបរទេសនឹងបំពេញបន្ថែមសមត្ថភាពផលិតកម្មថ្មីដល់សេដ្ឋកិច្ចដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ទី ២ ទំនុកចិត្តរបស់វិនិយោគិនទៅលើស្ថាប័ននិងគោលនយោបាយរបស់រដ្ឋាភិបាល។ នេះក៏ជាពេលវេលាដើម្បីជ្រើសរើសនិងវិនិយោគលើបច្ចេកវិទ្យាខ្ពស់ដោយមិនប៉ះពាល់ដល់បរិស្ថាន”៕