វៀតណាមនិង តំបន់នានានៅអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
01/11/2013 08:28
ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយតំបន់ ឧស្សាហកម្មពាណិជ្ជកម្មជឿនលឿននានានៅអ៊ីតាលី កំពុងបានជំរុញយ៉ាងខ្លាំងក្លា។

រូបចតInternet Vovworld-ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយតំបន់ឧស្សាហកម្ម ពាណិជ្ជកម្មជឿនលឿននានានៅអ៊ីតាលីកំពុងបានជំរុញយ៉ាងខ្លាំងក្លា។នេះជា ការវាយតំលៃដែលបាននាំចេញនៅសន្និសីទកាសែតនាថ្ងៃទី៣១តុលាស្តីអំពី សកម្មភាពនៃការិយាល័យសហប្រតិបត្តិការ សេដ្ឋកិច្ចវៀតណាមប្រចាំនៅ តំបន់ Emilia Romagna (Bologna-អ៊ីតាលី)។ឯកអគ្គរដ្ឋទូតវៀតណាមនៅ អ៊ីតាលីលោក Nguyen Hoang Long និងប្រធានក្រុមប្រឹក្សានីតិបញ្ញាតិ តំបន់ Emilia Romagnaលោកស្រី Palma Costi រួមជាមួយថ្នាក់ដឹកនាំស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្ម តំបន់បានលើកច្បាស់ថា៖ក្នុងឆ្នាំ២០១៣នេះតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីអាចទទួលបាន៣០០លានអ៊ឺរ៉ូ កើន២០%និងស្រូបយក១២% នៃតំលៃប្រាក់សរុប ពាណិជ្ជកម្មរវាងប្រទេសទាង២វៀតណាម អ៊ីតាលី។ភាគី ទាំង២នៅមូលមតិជាឯកឆ័ន្ទចំពោះសកម្មភាពនៃ ការិយាល័យសហប្រតិបត្តិការ សេដ្ឋកិច្ចវៀតណាមសំរាប់ឆ្នាំ២០១៤។Emilia Romagnaជាតំបន់ជឿនលឿន បំផុតនៅអ៊ីតាលីនិងនៅទ្វីបអ៊ឺរ៉ុប។នៅតំបន់នាបច្ចុប្បន្ននេះមានអង្គភាពអាជីវកម្មជាង៤សែន៥ម៉ឺនអង្គភាពធ្វើ សកម្មភាព៕
Related
More





