វៀតណាមនិងបេឡារុសជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
08/12/2015 09:04
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ប្រធានាធិបតីសាធារណរដ្ឋ បេឡារុសលោក Alexsandr Grigorievich Lukashenko

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ប្រធានាធិបតីសាធារណរដ្ឋ បេឡារុសលោក Alexsandr Grigorievich Lukashenko បាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពី ថ្ងៃទី៨ដល់ថ្ងៃទី៩ធ្នូឆ្នាំ ២០១៥។ ដំណើរទស្សនកិច្ចនេះរបស់ប្រធានាធិបតី បេឡារុស សំដៅជម្រុញទំនាក់ ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយបេឡារុស ឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងបង្ក លក្ខណៈងាយស្រួលសម្រាប់ជម្រុញកិច្ច សហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក៏បានពិភាគ្សាលើ វិធានការអនុវត្តនូវរាល់កិច្ចព្រមព្រៀងដែលទទួលបានមុននេះ ជាពិសេសលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ខណៈដែលកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបមានសុពលភាព ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅ បណ្តាវេទិកាតំបន់និងអន្តរជាតិ៕
Related
More



