VOV WorldVOV World
វៀតណាមត្រៀមខ្លួនសហការ​ជាមួយអាស៊ានដើម្បីជួយកម្ពុជា និងថៃស្តារសន្តិភាពឡើងវិញ
23/12/2025 11:47
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនាថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អនុរដ្ឋមន្ត្រី Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាម បានចែករំលែកការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់វៀតណាមចំពោះស្ថានភាពនិងផលប៉ះពាល់អវិជ្ជមាន មិនត្រឹមតែលើទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើប្រជាជនកម្ពុជា និងថៃទៀតផង។
វៀតណាមត្រៀមខ្លួនសហការ​ជាមួយអាស៊ានដើម្បីជួយកម្ពុជា និងថៃស្តារសន្តិភាពឡើងវិញ
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈប្រតិភូវៀតណាម ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ។ រូបថត៖ លេខាធិការដ្ឋានអាស៊ាន លោកបានសង្កត់ធ្ងន់ថា វៀតណាមអំពាវនាវឱ្យភាគីទាំងពីរអនុវត្តភាពអត់ធ្មត់ជាអតិបរមា ជៀសវាងការប្រើប្រាស់កម្លាំង អនុវត្តយ៉ាងពេញលេញនូវការសន្យាដែលសម្រេចបាន និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយសង្ឃឹមថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ក្នុងពេលឆាប់ៗនេះ។ ប្រតិភូនៅក្នុងសន្និសីទ។ រូបថត៖ លេខាធិការដ្ឋានអាស៊ាន វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីជំរុញគំនិតផ្តួចផ្តើមនិងវិធីសាស្រ្តសមស្របនៅក្នុងអាស៊ាន រួមទាំងការពង្រីកតួនាទីរបស់យន្តការសម្របសម្រួលនិងផ្សះផ្សាអាស៊ានដែលមានស្រាប់ ដើម្បីជួយកម្ពុជា និងថៃស្តារសន្តិភាព និងស្ថិរភាពទំនាក់ទំនងយ៉ាងឆាប់រហ័ស។ សន្និសីទនេះ បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដោយកត់សម្គាល់ថា កម្ពុជា និងថៃបានបន្តការពិភាក្សាលើបទឈប់បាញ់ ហើយនឹងធ្វើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួមនាថ្ងៃទី ២៤ ខែធ្នូ៕
TAG
VOV/VOVworld/វៀតណាម/អាស៊ាន/កម្ពុជា/ថៃ/ស្តារសន្តិភាពឡើងវិញ