បុរស Ro Cham Khanh។ (រូបថត៖ vov4.vov.gov.vn) |
Ro Cham Khanh បានសំណេះសំណាលថា លោកចូលចិត្តច្រៀង លេងឧបករណ៍តន្ត្រីដោយឡែករបស់ជនជាតិ Jrai។ ប៉ុន្តែ ឧបករណ៍តន្ត្រីរបស់ ជនជាតិ Jrai មានតិចណាស់ បានជា Khanh មានបំណងចង់ធ្វើឧបករណ៍តន្ត្រី ជាច្រើនប្រភេទផ្សេងទៀតសម្រាប់ជនជាតិខ្លួន កុំឲ្យវាបាត់បង់ទៅ។ នៅពេល ដែលភូមិរៀបចំពិធីបុណ្យ ត្រូវតែមានឧបករណ៍តន្ត្រីមួយសម្រាប់ ឲ្យយុវជនក្នុងភូមិលេង មានអ្វីៗ ដើម្បីរៀន ដើម្បីចេះនិងស្រឡាញ់ជនជាតិខ្លួនថែមទៀត។ អាស្រ័យហេតុនេះ Khanh បានផ្ដួចផ្ដើមគំនិតអំពីការធ្វើចាប៉ីថ្មមានតែមួយគត់។ បុរស Khanh បានឲ្យដឹងថា៖ “ឧបករណ៍តន្ត្រីនីមួយៗមានស្នូរសម្លេងផ្សេងៗគ្នាដែរ។ សម្លេងនៃចាប៉ីថ្ម លាន់លឺរន្ទឺដល់ឆ្ងាយ ហើយគួបផ្សំជាមួយសម្លេងខ្លុយហាក់ដូចជា សម្លេងនៃធម្មជាតិអញ្ចឹង”។
Khanh ត្រូវចំណាយពេលវេលាដល់កន្លះឆ្នាំ ទើបសម្រេចរួចរាល់ ចាប៉ីថ្មនេះ។ ចំពោះបុរសរូបនេះ ផ្ទាំងថ្មនីមួយៗ ដោយមានប្រវែងខុសគ្នា នឹង បង្កើតឡើងស្នូរសម្លេងខុសគ្នាដែរ។ ដើម្បីវាស់សម្លេងនៃណោតភ្លេង Khanh ប្រើ ប្រាស់ឧបករណ៍វាស់ ប៉ុន្តែសំខាន់បំផុតគឺប្រើប្រាស់ត្រចៀកដើម្បីស្ដាប់ ណោត ភ្លេងនីមួយៗ។ ចាប៉ីថ្មមួយឈុតមានណោតភ្លេងចំនួន១៦ឬ៣៥។ “ពេលធ្វើបានណោតមួយ ខ្ញុំសប្បាយរីករាយណាស់។ បន្ទាប់មក ធ្វើបន្តិ ចម្ដងៗឲ្យសម្រេចរួចរាល់ណោតទាំង១៦”។
ចាប៉ីថ្មនេះបានចូលរួមវង់ឧបករណ៍តន្ត្រីជនជាតិ ហើយត្រូវបាន លោក Khanh នាំ យកទៅភូមិស្រុកជាច្រើន ដើម្បីសម្ដែងចង្វាក់ភ្លេងប្រជាប្រិយដ៏ពិរោះរណ្ដំស្ដីពី ភាពស្រស់ស្អាតនៃស្រុកកំណើតនិងមាតុប្រទេស។
បុរស Ro Cham Khanh ក៏បានបង្ហាត់បង្រៀនរបៀបលេងចាប៉ីថ្មជូនប្អូនៗ សិស្សានុសិស្សនៅសាលាវិទ្យាល័យសម្រាប់ជនជាតិភាគតិចនៅស្រុក ក្នុងបំណង ជួយជំនាន់យុវវ័យចេះថែរក្សាភាពស្រស់ស្អាតរបស់ជនជាតិខ្លួន។ A Siu Thu នៅ ស្រុក Duc Co បានឲ្យដឹងថា៖ “ខ្ញុំជក់ចិត្តនឹងតន្ត្រី ប៉ុន្តែមិនបានទៅរៀនឯណាទេ គឺ រៀនដោយខ្លួនឯងប៉ុណ្ណោះ។ ហើយ ពេលទៅសម្ដែង ទៅប្រឡងនៅឃុំ បានជួប បង Khanh។ គាត់បានជួយខ្ញុំលើក កំពស់ការយល់ដឹងពីតន្ត្រីប្រពៃណី ហើយបន្ថែមឲ្យខ្ញុំនូវការជក់ចិត្តនឹងឧបករណ៍ តន្ត្រីជនជាតិ”។
អ្វីៗដែល Ro Cham Khanh បានធ្វើឲ្យមនុស្សជាច្រើនកោតសរ សើរ និងមានមោទនភាព ដោយសារក្នុងសភាពអ៊ូអរ មមាញឹកនៃជីវភាពរស់នៅ សម័យទំនើបនោះ នៅតែមានកុលបុត្រនៃព្រៃភ្នំ Tay Nguyen មានជំនាន់ 9x ដែលកំពុងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃមិនចេះនឿយណាយ ដើម្បីថែ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន៕









