កម្មវិធីសម្ដែងសិល្បះកម្ពុជានៅទីក្រុងហាណូយ
01/11/2012 08:57
(VOV World)_ជាមួយបណ្ដាវណ្ណកម្មពិសេស និងពោពេញ ទៅដោយអត្ថន័យអត្តសញ្ញាណវប្បធម៏ប្រជាប្រិយរបស់ កម្ពុជា កម្មវិធីសម្ដែងសិល្បះកម្ពុជា ដែលទើបនឹងបានប្រ ព្រឹត្តទៅនៅទីក្រុងហាណូយ បានបន្សល់ទុកចំណាប់អា រម្មណ៍មិនអាចបំភ្លេចបានចំពោះទស្សនិកជនហាណូយ។ ជាសកម្មភាពចាប់ផ្តើមអោយសប្ដាហ៍វប្បធ៌មកម្ពុជានៅវៀតណាម លើកទី ៤ កម្មវិធីនេះ ជាឱកាស ផ្សព្វផ្សាយវប្បធ៌មកម្ពុជានៅវៀតណាម។

(VOV World)_ជាមួយបណ្ដាវណ្ណកម្មពិសេស និងពោពេញទៅដោយអត្ថន័យ អត្តសញ្ញាណវប្បធម៏ប្រជាប្រិយរបស់កម្ពុជា កម្មវិធីសម្ដែងសិល្បះកម្ពុជា ដែលទើប នឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានបន្សល់ទុកចំណាប់អារម្មណ៍មិនអាចបំ ភ្លេចបានចំពោះទស្សនិកជនហាណូយ។ ជាសកម្មភាពចាប់ផ្តើមអោយសប្ដាហ៍វប្បធ៌មកម្ពុជានៅវៀតណាម លើកទី ៤ កម្មវិធីនេះជាឱកាសផ្សព្វផ្សាយវប្បធ៌មកម្ពុជានៅ វៀតណាម។ តាមនោះ រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជន នៃប្រទេសទាំងពីរ។ កម្មវិធីសម្ដែងសិល្បះកម្ពុជានៅទីក្រុងហាណូយ(internet) កម្មវិធីសិល្បះកម្ពុជា បាននាំមកអោយទស្សនិកជននូវចំណាប់អារម្មណ៍មួយពោ ពេញទៅដោយពណ៍ចម្រុះ អំពីអត្តសញ្ញាណវប្បធ៌ម របស់ប្រទេសកម្ពុជា។ ទស្សនិក ជន មិនគ្រាន់តែបានទស្សនារបាំអប្សារា ជារបាំប្រពៃណីក្នុងព្រះបរមរាជវាំងរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានទស្សនារបាំនានា ដែលពិពណ៌នាពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ជនជាតិភាគតិចនៅកម្ពុជាទៀតផង ដូចជា៖ ទៅព្រោះស្រូវ ទៅដកស្ទួង ប្រមូល ផល និងបទចម្រៀងផ្តោះផ្តងរបស់គូស្នេហ៍កម្ពុចា…។ល។ ជាមួយសំនៀងនិងរបាំ បណ្ដាសិល្បករ សិល្បការនីកម្ពុជា បានធ្វើអោយមាន ការទាក់ទាញទឹកចិត្តជាច្រើនចំពោះទស្សនិកជនរដ្ឋធានីហាណូយ។ បងស្រី Nguyen Thi Minh ជាទស្សនិកជនហាណូយម្នាក់ បានអោយដឹងថា៖ បងស្រីចូលចិត្តកម្មវិធិ សម្ដែងសិល្បះនេះណាស់ រួមទាំងសំលៀកបំពាក់ ជាប្រពៃណីគួរអោយទាក់ភ្នែកនិង ខ្លឹមសាររបស់របាំនានាផងដែរ៖ “ ខ្ញុំចូលចិត្តរបាំកណ្ដូបសេះរបស់សិល្បករ សិល្បការនីកម្ពុជាណាស់។ វារស់ រវើក និងសប្បាយរីករាយ ទាក់ទាញអារម្មណ៍របស់ខ្ញុំខ្លាំងណាស់។ ” របាំកណ្ដូបសេះរបស់សិល្បករ សិល្បការនីកម្ពុជា(internet) រីឯ បណ្ដាជនកម្ពុជា ដែលកំពុងរស់នៅនិងធ្វើការនៅហាណូយ គេសប្បាយរីក រាយយ៉ាងក្រៃលែងពេលដែលសិល្បះកម្ពុជាត្រូវបានឧទ្ទេសនាមចំពោះទស្សនិកជនរដ្ឋ ធានីហាណូយ។ បងរីនកែវ ទស្សនិកជនកម្ពុជាមយយរូប បានអោយដឹងថា៖ “ ទោះបីជា មិនចេះភាសាខ្មែរក្តី ប៉ុន្តែទស្សនិកជនហាណូយចូលចិត្តខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា នឹងមានកម្មវិធីស្រដៀងច្រើនជាងទៀត ដើម្បីប្រជាជនវៀតណាម យល់បន្ថែមអំពីវប្បធម៏កម្ពុជា។ តាមនោះ បង្កើនការយោគយល់គ្នា ទៅវិញទៅមករវាងប្រជា ជន នៃប្រទេសទាំងពីរ ពី១ថ្ងៃទៅ១ថ្ងៃ។” រំជួលចិត្ត ចំពោះការគាំទ្ររបស់ទស្សនិកជនហាណូយ សែមឆវី សិល្បការនី នៃក្រុម សិល្បះកម្ពុជាបានអោយដឹងថា៖ “ ខ្ញុំសប្បាយរីករាយណាស់ ពីព្រោះប្រជាជនវៀតណាម និងកម្ពុជានៅទីក្រុងហា ណូយ បានមកគាំទ្រយើងខ្ញុំ។ យើងខ្ញុំមកសម្ដែងនៅទីនេះ ដើម្បីអបអរសាទរ ឆ្នាំមិត្ត ភាពវៀតណាម កម្ពុជា ២០១២។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះទស្សនិកជន គ្រប់ រូបដែលបានគាំទ្រយើងខ្ញុំ។” បន្ទាប់ពីពេលបញ្ចប់កម្មវិធីសម្ដែងសិល្បះនៅទីក្រុងហាណូយ ក្រុមសិល្បះជាតិ កម្ពុជា នឹងបន្តទៅសម្ដែងសិល្បះនៅខេត Tra Vinh (ភាគខាងត្បូងវៀតណាម)។ កម្ម វិធីសិល្បះកម្ពុជានៅវៀតណាម លើកនេះ ពិតប្រាកងណាស់ជា ព្រឹត្តិការណ៍វប្បធ៌មពោពេញទៅដោយអត្ថន័យ អបអរសាទរឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ២០១២ និងលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត។ សកម្មភាពផ្លាស់ប្តូរវប្បធម៏សិល្បះទាំងនេះ នឹងរួមចំណែករក្សារ អភិវឌ្ឍន៍និងធ្វើជ្រាលជ្រៅថែមទៀត ទំនាក់ទំនងជិតខាងល្អ ប្រពៃ ណី វៀតណាម-កម្ពុជា៕
Related
More








