ម៉ាឡេស៊ីទីមកដល់សំរាប់ដំណើរកំសាន្តក្រេបទឹកឃ្មុំ
25/10/2012 11:30
ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ និន្នាការបណ្ដាគូស្រករ ដែលទើបនឹងរៀបការថ្មីនៅវៀតណាមជ្រើសរើសបរទេស និងពិសេសគឺបណ្ដាប្រទេសក្នុងតំបន់ជា ទីមក ដល់សំរាប់ ដំណើរកំសាន្តក្រេបទឹកឃ្មុំមិនមែនជាការចំឡែកទៀតទេ។ ក្នុងនោះ ដំណើរកំសាន្ត ក្រេបទឹកឃ្មុំ នៅម៉ាឡេស៊ី ទទួលបានការពេញនិយម ចូលចិត្តជាច្រើន ដោយសារទេសភាពល្អស្អាតត្រកាលនិងដំលៃសមរម្យ។

ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ និន្នាការបណ្ដាគូស្រករដែលទើបនឹងរៀបការ ថ្មីនៅវៀតណាមជ្រើសរើសបរទេស និងពិសេសគឺបណ្ដាប្រទេសក្នុងតំបន់ជា ទីមក ដល់សំរាប់ដំណើរកំសាន្តក្រេបទឹកឃ្មុំ មិនមែនជាការចំឡែកទៀតទេ។ ក្នុងនោះ ដំ ណើរកំសាន្ត ក្រេបទឹកឃ្មុំ នៅម៉ាឡេស៊ី ទទួលបានការពេញនិយម ចូលចិត្តជាច្រើន ដោយសារទេសភាពល្អស្អាតត្រកាលនិងដំលៃសមរម្យ។ ម៉ាឡេស៊ីទីមកដល់សំរាប់ដំណើរកំសាន្តក្រេបទឹកឃ្មុំ ((internet) ម៉ាឡេស៊ីជាប្រទេសភ័ព្វសំណាងដែលទទួលបានអំណោយផលពីធម្មជាតិនូវ ទេស ភាពដ៏ស្រស់ស្អាតអស្ចារ្យ ដោយបណ្ដាមាត់សមុទ្រខៀវស្រងាត់ បណ្ដាព្រៃ ធម្មជាតិ បណ្ដាអាគារពោពេញទៅដោយរចនាបថស្ថាបត្យកម្មទ្វិបអឺរ៉ុប …ជាដើម ដូច្នេះ ម៉ាឡេស៊ីជាកន្លែងជ្រើសរើសមករបស់គូស្រករថ្មីៗដើម្បីមានបណ្ដា shoot រូបថតស្អាត គួរអោយចងចាំក្នុងជីវិត ក៏ដូចជាអនុស្សាវរីយ៍នៃដំណើរកំសាន្តក្រេបទឹកឃ្មុំដ៏រ៉ូម៉ានទិក។ ក្ដាប់ជាប់បានតម្រូវការនេះរបស់យុវវ័យ ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ បណ្ដាក្រុម ហ៊ុនទេសចរណ៍ និងធ្វើដំណើរ បានជំរុញខ្លាំងរាល់សកម្មភាពផ្សព្វផ្សាយទេសចរណ៍ ទៅកាន់ម់ាឡេស៊ី។ បងស្រី Nguyen Mai Que បុគ្គលិកអភិវឌ្ឍន៍ទីផ្សារនៃ ក្រុមហ៊ុនទេស ចរណ៍ Viettravel បានអោយដឹងថា៖ “ ម៉ាឡេស៊ីមានតំបន់ទេសចរណ៍ក្រេបទឹកឃ្មុំទាក់ទាញជាច្រើន ដូចជា៖ Kualumpur – Sunway Lagoon – Pangkor Islan…ជាដើម។ តំលៃទួរទេសចរណ៍នេះសមរម្យណាស់។ ទួរទេសចរណ៍ទៅម៉ាឡេស៊ីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង។” ម៉ាឡេស៊ីទីមកដល់សំរាប់ដំណើរកំសាន្តក្រេបទឹកឃ្មុំ( internet) នៅ Kuala Lumpur បណ្ដាគូស្រករអាចទៅទស្សនាអាគារភ្លោះ Petronas - ជាអាគារ មួយក្នុងចំណោមអាគារខ្ពស់បំផុតលើពិភពលោក។អាគារនេះមាន៨៨ជាន់ ជាមួយកំពស់ ជាង ៤០០មែត្រ។ ក្រៅពីនោះ ចំពោះបណ្ដាអ្នកចូលចិត្តទិញទំនិញ អាចចូល ក្នុងមជ្ឈ មណ្ឌល ទំនិញ Suria KLCC ឬបណ្ដាតំបន់ល្បីឈ្មោះផ្សេងៗទៀត។ បង Nguyen Hoang Minh ភ្ញៀវទេសចរណ៍ម្នាក់ បានអោយដឹងថា៖ “ ដើម្បីរក្សាបានរូបថតអាពាហ៍ពិបាហ៍អោយចំឡែក វិសេសវិសាល ទន្ទឹម នឹងនោះគូបផ្សំជាមួយ ការស្វែងរកប្រទេសម៉ាឡេស៊ីដ៏ស្អាតឆើតឆាយ ដោយហេតុនេះ ប្តីប្រពន្ធខ្ញុំ សម្រេចចិត្តជ្រើសរើសម៉ាឡេស៊ីជាទីកន្លែងថត់រូបអាពាហ៍ពិពាហ៍និងដំណើរ កំសាន្តក្រេប ទឹកឃ្មុំ។ ខ្ញុំពេញចិត្តណាស់អំពីគុណភាពសេវ៉ាកម្ម និងទស្សនីយភាពនៅ ទីនេះ។” Malacca ជាទីមកដល់មិនអាខ្វះរបស់ទួរទេសចរណ៌សប្តាហ៏ក្រេបទឹកឃ្មុំផង និងជា សារ មន្ទីដ៏ធំដែលរក្សា តម្កល់វត្ថុតាងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ាឡេស៊ី។ទន្លេ Malaca ស្អាត និងពុះកាត់ទីក្រុងជា២ផ្នែក ភាគខាងកើត ជាមជ្ឈមណ្ឌល មានលក្ខណៈបែបអឺរ៉ុប ភាគខាងលិចជាវិថីចិនលក់ដូរអូរអរ។ ប្រសិនជាគូរស្រករដែលទើបរៀបការថ្មីៗចង់ចំណាយពេលវេលាសម្រាកនៅបណ្តា មណ្ឌលសំរាកលំហែកាយ កុំអោយរំលងឱកាសទៅកំសាន្តនៅមណ្ឌលលំហែកាយ Golden Palm Tree។ គូរស្រករនានានិងទទួលបាននូវរាត្រីដ៏អស្ចា្យក្នុងទិដ្ឋភាពធម្មជាតិរ៉ូ មែនទិកដែលផ្គុំរវាងកត្តាស្ថាបត្យកម្មប្រពៃណី ពោពេញទៅដោយជាសុខភាព។ រួមជា មួយបណ្ដាលក្ខណះធម្មជាតិ និងភាពល្អស្អាតនៃសំណង់សិប្បនិម្មិត ម៉ាឡេស៊ីបានក្លាយ ទៅជា តំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ ពិសេសគឺ បណ្ដាគូស្រករទៅ ទស្សនា និងដែលទើបរផបការថ្មីៗ ដំណើកំសាន្តក្រេបទឹកឃ្មុំនៅប្រទេសនេះ៕
Related
More








