VOV WorldVOV World
នារីអាស៊ានជាមួយដំណើការធ្វើសមាហរណកម្មតាមរយះសកម្មភាពផ្លាស់ប្តូរវប្បធម៏ម្ហូបអាហារ
18/10/2012 07:32
ជាមួយគោលដៅ ជំរុញខ្លាំង ចំណងសាមគ្គីភាព ក្នុងតំបន់ ក៏ដូចជា កចិ្ចសហប្រតិបត្តិការ រវាងបណ្ដាសមាជិកអាស៊ាន តាមរយះបណ្ដាសកម្មភាពសង្គម វប្បធម៏ និងក្នុងនោះ ៖ “ Contact Morning”​គឺជាសកម្មភាពមួយ​ក្នុង​ចំណោម​សកម្ម​ ភាពប្រចាំឆ្នាំរបស់សមាគម ​។
នារីអាស៊ានជាមួយដំណើការធ្វើសមាហរណកម្មតាមរយះសកម្មភាពផ្លាស់ប្តូរវប្បធម៏ម្ហូបអាហារ
      (VOV5)_កិច្ចសហប្រតិបត្តិការនិងតភ្ជាប់អាស៊ាន បានកំពុងឈានចូលដំណាក់ កាលអភិវឌ្ឍន៍ថ្មី ជាមួយការបោះជំហាន ខ្លាំងក្លា អំពីគុណភាព ឆ្ពោះទៅគោលដៅ  ក្លាយទៅ ជាសហគមន៍សាមគ្គីអំពីនយោបាយ រឹងមាំអំពីសេដ្ឋកិច្ច និងជួយឧបត្ថម្ភ  ចែករំលែកជាមួយគ្នា លើគ្រប់វិស័យ និងក្នុងនោះមានវប្បធ៌ម​រវាងបណ្ដាប្រទេស នា ឆ្នាំ២០១៥។ ក្នុងដំណើការនោះ ប្រជាជននៃបណ្ដា​ប្រទេសអាស៊ាន នឹងត្រូវបានរស់ នៅ  ក្នុងបរិយាកាស មួយប្រកបដោយសន្តិភាព ស្ថិរភាព និងសម្រុះសម្រួល  បានបង្ក លក្ខណះអភិវឌ្ឍន៏ដោយចីរភាព ​និងសម្បូរុងរឿង។ នេះក៏គឺជា គោលដៅ នៃ​៖”  ពិធី ផ្លាស់ប្តូរវប្បធម៏ -ម្ហូប​អាហារ​ ប្រពៃណីជាតិ” ជាមួយឈ្មោះ “  Contact Morning” ដោយប្រទេស​ជាសមាជិក សមាគមនារីអាស៊ាន របស់ Jakata ( ASEAN Women’s Circle of Jakata / AWC) ​រៀបចំឡើង នៅឥណ្ឌូនេស៊ី នាថ្ងៃទី ១២ តុលា កន្លងទៅ។ នារីអាស៊ានជាមួយដំណើការធ្វើសមាហរណកម្ម តាមរយះសកម្មភាពផ្លាស់ប្តូរវប្បធម៏ម្ហូបអាហារ(INTERNET) ជាមួយគោលដៅ ជំរុញខ្លាំង ចំណងសាមគ្គីភាព ក្នុងតំបន់ ក៏ដូចជា កចិ្ចសហប្រតិបត្តិ ការ រវាងបណ្ដាសមាជិក អាស៊ាន តាមរយះបណ្ដាសកម្មភាពសង្គម វប្បធម៏ និងក្នុង នោះ ៖ “  Contact Morning”​គឺជាសកម្មភាពមួយ​ក្នុង​ចំណោម​សកម្ម​ភាពប្រចាំឆ្នាំរបស់ សមាគម ​។ ចូលរួម “  Contact Morning” ​លើក​នេះ ក្រៅពី បណ្ដាភ្ញៀវអញ្ចើញជាសមា ជិក AWC ភរិយា​ ឯកអគ្គរដ្ឋទូត​ស្ថាប័នដំណាងការទូតនៃបណ្ដាប្រទេសជាសមាជិក អាស៊ាន  ប្រចាំនៅអាស៊ាននិងឥណ្ឌូនេស៊ី នៅមានលោកស្រី Sranya Natalegawa ភរិយា រដ្ឋមន្ត្រី​ក្រសួង​ការបរទេសឥណ្ឌូនេស៊ី លោកស្រី Mahaswi Swajayaphu ភរិយា​ឯកអគ្គ រដ្ឋទូត ប្រធានគណះកម្មាធិការដំណាងរបស់ឥណ្ឌូនេស៊ី ប្រចាំនៅ​អាស៊ាន រួមជាមួយ ភរិយា ឯកអគ្គរដ្ឋទូតរបស់ប្រទេសមួយចំនួន ជាដៃគូ​សន្ទនារបស់អាស៊ាន ប្រចាំនៅ អាស៊ាន ក្នុងនោះមានអាមេរិក និងជប៉ុនផងដែរ។ ​ថ្លែងមតិនៅពិធីបើក លោកស្រី  Mahaswi​ Swajaya ប្រធាន AWC Jakarta បានអោយដឹងថា៖           “ គោលដៅរបស់កម្មវិធីនេះ គឺ​ជំនួបប្រាស្រ័យការទូត រវាង​ភរិយា​របស់​បណ្ដា ឯកអគ្គរដ្ឋទូត និងភ្ញៀវអញ្ចើញជាច្រើន ពីឥណ្ឌូនេស៊ី និងអន្តរជាតិ រួមគ្នាទទួលទាន ម្ហូបអាហារ  និងជាពិសេស ​គឺជា ការផ្លាស់ប្តូររវាងស្ត្រីនៃបណ្ដាប្រទេសអាស៊ាន ដើម្បី  ឧទ្ទេសនាមអំពីខឿនវប្បធម៏ របស់ប្រទេសជាតិខ្លួន ជាមួយបណ្ដាប្រទេសផ្សេងៗ ទៀតក្នុងតំបន់ និងមិត្តភ័ក្តអន្តរជាតិ។”           ក្នុងបរិវេណ ស្ថានទូតវៀតណាមនៅទីក្រុង Jakata ត្រូវបានតុប​តែង​ដ៏​ល្អឆើត ឆាយ  ជាមួយទង់ជាតិរបស់ប្រទេសអាស៊ាននានា បណ្ដារបាំនាដករ បណ្ដា ស្តង់ទំនិញ ប្រពៃណីពោពេញទៅដោយព័រណ៏ចម្រុះ បណ្ដាម្ហូបអាហារមានរស់ជាតិឈ្ងុយ​ឆ្ងាញ់។ អ្វីទាំងនេះ បានបញ្ហាញពីភាពពហុបែបអំពីវប្បធម៏ ការត្រៀមរៀបចំយ៉ាងម៉ត់ចត់  របស់ប្រទេសចូលរួមទាំងឡាយ។           នៅទីនេះ បណ្ដាភ្ញៀវ​​បានទស្សនាខ្សែរភាពយន្តខ្លី ឧទ្ទេសនាមអំពី ​សេដ្ឋកិច្ច ​វប្បធម៏ និងទេសចរណ៍ របស់វៀតណាមនិង​អត្តសញ្ញាណមួយចំនួនរបស់​វប្បធ៌ម ឡាវ និង ទស្សនារបាំប្រពៃណីរបស់មីយ៉ាន់ម៉ាទៀតផង។ លោកស្រី Sabai Win ភរិយា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅ​ឥណ្ឌូនេស៊ី ​បានចែករំលែកថា៖           “ ខ្ញុំជឿជាក់ថា មិត្តភ័ក្តខ្ញុំ និងសមាជិក AWC គ្រប់រូប សុទ្ធតែចូលចិត្ត​និងចូល រួមក្នុងសកម្មភាពលើកនេះដ៏សកម្ម ។ និងជាពិតប្រាកដថា មិត្តគ្រប់​រូបសុទ្ធតែចូល ចិត្ត របាំមីយ៉ាន់ម៉ារបស់យើងខ្ញុំ។ ជាមួយតួនាទីជាអ្នករួមគ្នា​ទទួលរៀបចំ ជាមួយ វៀតណាមនិងឡាវ  យើងខ្ញុំសុទ្ធតែមានគោលបំណង​ផ្សាយពាណិជ្ជកម្មនូវរាល់ អត្តសញ្ញាណរបស់ប្រទេសខ្លួន។ យើងខ្ញុំមាន​គោលបំណងជំរុញទំនាក់ទំនង មិត្ត ភ័ក្តរបស់ខ្លួន ។”           ប្រទេសជាសមាជីកអាស៊ាននិមួយៗ សុទ្ធតែនាំមក“  Contact Mor​ning​”​នូវកម្ម វិធី វប្បធម៏ ម្ហូបអាហារដ៏វិសេសវិសាល។ បណ្ដាសេចក្តីអញ្ចើញ ពាក្សសួរស្ដី ជាភាសា ផ្សេងៗ ក្នុងសហគមន៏អាស៊ាន នៅទីនេះ បានធ្វើអោយចំណង​មិត្តភាពកាន់តែរឹត បណ្តឹងឡើង។ បណ្ដារបាំ ចង្វាក់ បទចម្រៀងពិរោះៗ ​និងម្ហូបអាហារឆ្ងុយឆ្ងាញ់ ដោយ បាតដៃ របស់ស្ត្រីម្នាក់ៗ ក្នុងគណះប្រតិភូការទូតធ្វើឡើង  បានរួម ចំណែកផ្សព្វផ្សាយ រូប ភាពទឹកដី និងមនុស្សរបស់ប្រទេសខ្លួននិយាយដោយលែក និងបញ្ជូនរូបភាពអាស៊ាន ធ្វើសមាហរណកម្ម និងសាមគ្គីភាព ទៅដល់សហគមន៍ពិភពលោកនិយាយរួម៕

More