VOV WorldVOV World
វៀតណាម-​រយះពេល១៧ឆ្នាំចូលរួមអាស៊ាន
20/09/2012 06:44
“ជាសមាជិក១របស់សមាគមសហប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ​វៀតណាមជានិច្ចកាលមានការទទួលខុសត្រូវ និងសម្រេចរាល់ភារកិច្ច ​ដែល អាស៊ានប្រគល់ជូន ក៏ដូច ជារាល់ការខំប្រឹងប្រែង ដើម្បី នាំអាស៊ាន ​អភិវឌ្ឍន៍ ឈានទៅមុខ”
វៀតណាម-​រយះពេល១៧ឆ្នាំចូលរួមអាស៊ាន
  “ជាសមាជិក១របស់សមាគមសហប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ​វៀត​ ណាម​ជានិច្ចកាលមានការទទួលខុសត្រូវ និងសម្រេចរាល់ភារកិច្ច ​ដែល អាស៊ាន ប្រគល់​ជូន ក៏ដូចជារាល់ការខំប្រឹងប្រែង ដើម្បី នាំអាស៊ាន ​អភិវឌ្ឍន៍ ឈានទៅមុខ”  នេះគឺ​ជាខ្លឹមសារ ឆ្លើយបទសម្ភាសន៍របស់លោកស្រី Ton Thi Ngoc Huong អនុប្រ ធាន​ នាយកដ្ឋាន អាស៊ាន នៃក្រសួង​ការបរទេសវៀតណាម ជាមួយអ្នកយក​ព័ត៍​មាននៃវិទ្យុសម្លេងជាតិឡាវ ​នាពេលថ្មីៗនេះនៅទីក្រុងហាណូយ។   វៀតណាម-​រយះពេល១៧ឆ្នាំចូលរួមអាស៊ាន (internet) ​ ចែករំលែកអំពីការរួមវិភាគទានរបស់វៀតណាម ចំពោះអាស៊ានក្នុងរយះពេល  ១៧ ឆ្នាំកន្លងទៅ លោកស្រី Ton Thi Ngoc Huong អនុប្រធាន នាយកដ្ឋាន អាស៊ាន ​បានអោយដឹងថា៖ ​ទស្សនះរបស់វៀតណាមគឺការកសាង​៖ អាស៊ានមួយ​សាមគ្គី​ភាព ខ្លាំងមាំមួន ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នឹងដើរតួនាទី សំខាន់ ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នាំមកផល ប្រយោជន៍រួមអោយប្រទេសជាសមាជិកទាំងឡាយ។ ដូច្នេះតាំងពីពេល បានក្លាយ​ទៅជាសមាជិកពេញសិទ្ធិ របស់ អាស៊ាន (ឆ្នាំ ១៩៩៥មក) វៀតណាមជានិច្ចកាល ​មាន មនសិការ​យ៉ាងខ្ពស់ អំពីការទទួលខុសត្រូវ និងភារកិច្ចជាប្រទេសសមាជិក​ ខំប្រឹង​ ប្រែង​​បំពេញល្អរាល់ការងារដែល អាស៊ានប្រគល់ជូន៖ “វៀតណាម បានខំប្រឹងប្រែងជំរុញ​សម្រេចគោលគំនិតកសាងអាស៊ានប្រទេស​ចំនួន​ ១០ (រួមមាន ប្រទេសចំនួន ១០ នៅអាស៊ីអាគ្នេយ៍)។ ក្នុងនោះ មាន​ការរួមសហការ​ជាមួយ មិត្តឡាវ និង មីយ៉ាន់ម៉ាដើម្បីបញ្ជូនប្រទេសចំនួន​ពីរនេះក្លាយទៅជាសមាជិក​អាស៊ាន នាឆ្នាំ ១៩៩៧។ ទីពីរគឺ វៀតណាម​បានធ្វើអធិបតីក្នុង សន្និសីទជាន់ខ្ពស់​អាស៊ាន លើកទី ៦ ប្រកបដោយ​ជោគជ័យ នៅទីក្រុងហាណូយ ឆ្នាំ ២០០៨ …ជាដើម។ ” ក្នុងអាណត្តិជាប្រធាន គណះកម្មាធិការអចិន្ត្រៃយ៍ អាស៊ាន ២០០០ - ២០០១ វៀតណាម បានរៀបចំសន្និសីទសំខាន់ថ្នាក់រដ្ឋមន្ត្រី ជាច្រើន របស់អាស៊ាន និងរវាងអាស៊ាន ជាមួយ ប្រទេសដៃគូរផ្សេងៗទៀត នៅទីក្រុងហាណូយ នាខែកក្កដា ឆ្នាំ ២០០១ ប្រកបដោយ ជោគជ័យ។ តាមលោកស្រី Ton Thi Ngoc Huongថា៖​ការរួម​វិភាគទាន​គួរអោយចាប់អា រម្មណ៍ ​របស់វៀតណាម ក្នុងរាល់សកម្មភាពរបស់អាស៊ាន តួនាទីជាប្រធានអាស៊ាន ១០៖ “អាណត្តិ ជាប្រធានអាស៊ាន ២០១០ របស់វៀតណាម ​ជាពេលវេលា សំខាន់ ក្នុងរយះ ពេល ៥ឆ្នាំ​ របស់អាស៊ាន និងប្រធានបទដែលវៀតណាម នាំចេញគឺ ជំរុញ​ខ្លាំង សកម្ម ភាព ដើម្បី​ ធ្វើអោយគំនិតកសាងសហគមន៍​អាស៊ាន​នាឆ្នាំ ២០១៥ ក្លាយទៅជាសកម្ម​ភាពជាក់ស្ដែង។ ជាមួយតួនាទីជាប្រធាន វៀតណាម ​រួមជាមួយប្រទេសជាសមាជិក​អាស៊ាននានា បានដាក់ចេញវិធានការ និងសេចក្ដីសម្រេចចិត្តសំខាន់ៗ បើកទូលាយ  និងធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងជាមួយដៃគូនៅខាងក្រៅ ទន្ទឹមនឹងនោះ ជំរុញកិច្ច សហប្រតិបត្តិការក្នុងតំបន់ទៀតផង។” ក្នុងការបោះជំហានថ្មីនិមួយៗ របស់អាស៊ាន វៀតណាមជានិច្ចកាល សម្ដែងភាពម្ចាស់ ការ ស្មារតីទទួលខុសត្រូវ និងការច្នៃប្រឌិតថ្មី រួមជាមួយ​ប្រទេសជាសមាជិកនា​នា ផ្តល់​គោលគំនិតថ្មី សំដៅ​ធ្វើអោយ​បណ្ដា​ទិសដៅ សេចក្ដីសម្រេច​ចិត្តមានកំរិតយុទ្ធសាស្ត្រ​ ចំពោះអាស៊ាន​ដូចជា៖​ទស្សនវិស័យ អាស៊ាន ២០២០ គោលដៅកសាងសហគមន៍​អា​ស៊ាន ២០១៥…។ល។ក្លាយទៅជាសកម្មភាពជាក់ស្ដែង។ វៀតណាមបានកំណត់ថា៖​អាស៊ានបាននិងកំពុងជាសរសរសំខាន់​ក្នុងគោលមាគា៍កិច្ច​ការបរទេសបើកទូលាយ ពហុបែបភាវូបនីយកម្ម ពហុ​ទិសភាវូបនីយកម្ម ​និងម្ចាស់ការ ធ្វើសមាហរ​ណកម្មចូលក្នុងតំបន់ និង​អន្តរជាតិ របស់វៀតណាម។ 

More