VOV WorldVOV World
ទៅទស្សនាសារមន្ទីវប្បធម៏ Muong Hoa Binh
05/07/2012 08:26
Vovworld-​ស្ថិតនៅចំងាយពីមជ្ឈមណ្ឌល​ទីក្រុង​ Hoa Binhប្រមាណ​ ៧​ គីឡូម៉ែត្រ​ នឹងពី មជ្ឈ មណ្ឌល​ហាណូយ​ប្រមាណ​ ៧០ គីឡូម៉ែត្រ​​​ ប៉ែកខាងលិច សារមន្ទីវប្បធម៏ Muong មានទីតាំងនៅលើភូមិសាស្រ្ក​សង្កាត់ Thai Binh​ ទីក្រុង Hoa Binh​ ។
ទៅទស្សនាសារមន្ទីវប្បធម៏  Muong Hoa Binh
(Image:Internet) Vovworld-​ស្ថិតនៅចំងាយពីមជ្ឈមណ្ឌល​ទីក្រុង​Hoa Binhប្រមាណ​ ៧​ គីឡូម៉ែត្រ​ នឹងពី មជ្ឈមណ្ឌល​ហាណូយ​ប្រមាណ​ ៧០ គីឡូម៉ែត្រ​​​ ប៉ែកខាង លិច សារមន្ទីវប្បធម៏ Muong មានទីតាំងនៅលើភូមិសាស្រ្ក​សង្កាត់ Thai Binh​  ទីក្រុង  Hoa Binh​ ។ នេះជាសារមន្ទី ឯកជនដើមដំបូងនៅHoa Binh​ នឹងក៏ ជាសារមន្ទីតែ១គតអំពីវប្បធម៏ Muong នៅវៀត ណាមដែរ។          ចូល​តាមក្លោងទ្វា​​ ទស្សនិកជនបានឃើញបណ្តាផ្ទាំងក្បូរក្បាចរចនាគួរ ឲ្យជក់ភ្នែក ដែលត្រូវបានធ្វើពីបណ្តាដុំថ្ម។​ នៅជំវិញគឺជា ល្បាក់ទឹក​​ ជ្រោះ​ ត្បាល់បុកអង្ក​​នឹងរហាត់ ទឹក​របស់ជនជាតិ​ Muong។ល។ ទៅទស្សនាសារមន្ទី ​ទស្សនិកជននឹងចាប់អារម្មណ៏ យ៉ាងខ្លាំងក្លាដោយសង្កេតឃើញថា៖សង្គម ជីវភាពរស់នៅ នឹងវប្បធម៏ Muongដែលមាន តាំងពីរាប់ពាន់ឆ្នាំមក​ ត្រូវបាន បង្កបង្កើតឡើងវិញយ៉ាងរស់រវើក។​ ដោយមានផ្ទៃដី ប្រមាណជាង ២​ហិចតា  សារមន្ទីត្រូវបានចែកចេញជា​មណ្ឌលធំចំនួន​២ ៖មណ្ឌលបង្ក បង្កើតឡើង វិញនឹងមណ្ឌលដាក់តាំងបង្ហាញ។មណ្ឌលបង្កបង្កើតឡើងវិញ​រួមមានផ្ទះផុត ពីដីបុរាណចំនួន ៤ ​ខ្នង​ដែលមានដើមកំណើតពី Muong Cham (Lung Van)​​  ភូមិ Muong ភូមិ Vo (តំបន់Do Nhan -Tan Lac ) ជានិមិត្តរូបនៃការបែងចែក វណ្ណះ Muong​ នៅសម័យ ស័ក្តិភូមិ។ នោះគឺ​បណ្តាវណ្ណះ Lang  Au Tao នឹង  No។​ ផ្ទះ Lang គឺជាផ្ទះសំរាប់មនុស្ស វណ្ណះខ្ពស់បំផុត​​ -ជានិមិត្តរូបនៃអំណាច  ភាពសម្បូរធូរធារ។​ផ្ទះ​ Au គឺជាផ្ទះសំរាប់មនុស្សវណ្ណះទាប​បន្ទាប់ពី​Lang ។ នោះគឺវណ្ណះមនុស្សដែលជួយ ​Lang គ្រប់គ្រង​​នឹង ហូតព័ន្ធ។​ផ្ទះ​ Tao​​​ គឺជាផ្ទះ​ សំរាប់ជនស៊ីវិល។ រីឯផ្ទះ No​ គឺជាផ្ទះរបស់បណ្តាអ្នក​ក្រីក្រ​បំផុត​​ក្នុងសង្គម តាមទស្សនាទានរបស់ជន Muong​ បុរាណ​។បណ្តាផ្ទះត្រូវបានតភ្ជាប់ ជាមួយ ផ្លូវ​ធ្វើដំណើរដោយគួបផ្សំជាមួយការដាក់តាំងបង្ហាញនៅកណ្តលវាល​​​​ បង្កើត ជា បរិយាកាសវប្បធម៏​មានអត្តសញ្ញាណជនជាតិ Muong​។​ធ្វើដំណើរជ្រៅទៅ ក្នុង​សារមន្ទី បណ្តាបន្ទប់ដាក់តាំងក៏ជាទីកន្លែងសម្តែងបង្ហាញបណ្តាមុខរបរ សិប្បកម្មប្រពៃណីរបស់ជនជាតិ Muong​ដែរ។​នៅទីនេះក៏ដាក់តាំងបណ្តាវត្ថុតាង អំពីជីវភាពរស់នៅរបស់ជនជាតិ​Muong​​ ដូចជា​ឧបករណ៏បរបាញ់ ធ្វើស្រែ​​ចំការ  លេងល្បែងប្រជាប្រីយ៏​​នឹងសកម្មភាព ជំនឿសាសនា។ល។​បងស្រី Ngo Thu  Nga  មកពីហាណូយ​ បានចាប់អារម្មណ៏ថា៖ “ទៅទស្សនាសារមន្ទី​ខ្ញុំរំជួលចិត្ត ណាស់ នឹងឃើញគោរព​គុណបំណាច​​ គំនិត​នឹង មនោសញ្ចេតនា​របស់បណ្តា មនុស្សធ្វើឡើងសារមន្ទីនេះ”។ ​​ល្វែងដាក់តាំងបង្ហាញ១​នៅសារមន្ទីវប្បធម៏Muong Hoa Binh ( Image: Internet) ទស្សនិកជនជាច្រើននាក់មានចម្ងល់យ៉ាងខ្លាំងដោយបានដឹងថា៖សារមន្ទីនេះ ត្រូវបានបង្កើតឡើងដោយជនហាណូយ​១រូប។នោះគឺ វិចិត្តករVu Duc Hieu។ ដោយ សេចក្តី ស្រឡាញ់ទឹកដី Muong  ​ក្រោយពីបានបញ្ចប់ការសឹក្សានៅមហាវិទ្យាល័យ វិចិត្តសិល្បះ ឧស្សាហកម្មហាណូយ​នឹង​​មហាវិទ្យាល័យវិចិត្តសិល្បះហាណូយ  វិចិត្ត ករVu Duc Hieu បានទៅទស្សនា​ស្រាវជ្រាវគ្រប់ទឹសទីនៃ​ទឹកដី Muong​។​តាមរយះ បណ្តាដំណើរនេះ​ បង យល់ដឹងអំពីវប្បធម៏ Muong​ ដូចជាជន​​​ Muong ​ម្នាក់។ដោយ ហេតុនេះមនុស្សជាច្រើន ហៅបងថា “ Hieu Muong”។គំនិតបង្កើតសារមន្ទីវប្បធម៏  Muong​ របស់បងត្រូវបានមន្ទី វប្បធម៏កីឡា​​ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់នឹងប្រជាជន ជាជនជាតិ Muong​គាំទ្រយ៉ាងខ្លាំង ក្លា។ក្រោយរយះពេល​១០ឆ្នាំរុករកវត្ថុតាង​នឹងរយះ ពេលជាង​១ឆ្នាំកសាង សារមន្ទីវប្បធម៏ Muong​ ត្រូវបានបើកជាផ្លូវការនាថ្ងៃទី​១៦​ខែ ធ្នូ​ឆ្នាំ​២០០៧។ វិចិត្តករ​ Vu Duc Hieu នាយក សារមន្ទី​បានឲ្យដឹងថា៖ “សារមន្ទី វប្បធម៏ Muong គឺជាសារមន្ទីរស់១​-សង្គម Muong​ តូច១។​ប្រជាជនជា ជនជាតិ​  Muong​ ត្រូវបានអញ្ចើញមករស់នៅនឹងធ្វើការនៅក្នុងសារមន្ទី។តាមរយះសារមន្ទី វប្បធម៏នេះ​យើងខ្ញុំសង្ឃឹមថា៖​ទស្សនិកជនអាចយល់ដឹងអំពីវប្បធម៏ Muong​  អំពី ជីវភាពសង្គមរបស់ជនរួមជាតិ Muong​ យ៉ាងច្បាស់លាស់ថែមទៀត”។        រហាត់ទឹកនៅសារមន្ទីវប្បធម៏​​ Muong Hoa Binh (Image:Internet)   ក្នុងការរស់នៅដែលកាន់តែទំនើបនេះ​សារមន្ទីវប្បធម៏ Muong គឺជាទ្រព្យសម្បត្តិ ដ៏ ថ្លៃថ្លារបស់វិចិត្តករ VU DUC HIEU -អ្នកដែលបានថែរក្សាទាំងស្ងៀមស្ងប់តំលៃ វប្បធម៏ ប្រពៃណីរបស់ជន​វៀត​ធ្វើជាកេរ្តិ៍មរតកសំរាប់ជំនាន់ក្រោយៗ៕ ​

More