កម្មវិធីសិល្បះ” រឿងល្ខោនរបស់ Luu Quang Vu “
28/09/2013 05:31
ព្រឹត្តិការពិសេស១បានប្រព្រិត្តទៅនៅក្រុងហាណូយ (វៀតណាម)ក្នុងប៉ុន្មានថ្ងៃដំបូងខែកញ្ញានេះ នៅឱកាស រំលឹកខួបលើកទី២៥នៃទិវាទទួលមរណភាពរបស់លោក។ នោះគឺ ជាកម្មវិធីសិល្បះ” រឿងល្ខោនរបស់អ្នកតែងរឿង ល្ខោនLuu Quang Vu “។១/៤នៃសតវត្សរ៍បានកន្លងផុតទៅហើយប៉ុន្តែវណ្ណកម្មទាំងឡាយ របស់Luu Quang Vu នៅផ្ទុកចរិតលក្ខណះព្រឹត្តិការណ៍និងមានការទាក់ទាញសំរាប់ មហាជនដដែល។

Vovworld- កម្មវិធីសិល្បះ” រឿងល្ខោនរបស់ Luu Quang Vu “បានដែលប្រព្រិត្តទៅ នៅក្រុងហាណូយពីថ្ងៃទី៩ដល់ថ្ងៃទី១៦កញ្ញាកន្លងទៅទាក់ទាញការចូលរួមរបស់ក្រុម សិល្បះចំនួន៩មកពីហាណូយ ទីក្រុង Hai Phongខែត្រNam Dinh និងទីក្រុង Hueជា ដើម។ក្នុងចំណោមរឿងល្ខោនដែលបានសំដែងក្នុងឱកាសនេះមានវណ្ណកម្មល្បីឈ្មោះ នៅក្នុងនិងក្រៅប្រទេសដូចជា៖ព្រលឹង Truong Ba រាងកាយអ្នកលក់សាច់ បេះដូង បរិសុទ្ឋ លោកមិនមែនជាឪពុកខ្ញុំ រដូវក្តៅចុងក្រោយនិងពាក្យសម្បថទី៩ជាដើម។នោះជារឿងល្ខោនស្តីពីមេរៀនស្មោះត្រង់ ទឹកចិត្តអង់អាចក្លាហាន ការតស៊ូជាមួយ ប្រការអាក្រក់ ការខុសឆ្គង។សិល្បករប្រជាជន Truong Nhuanនាយករោងល្ខោន វៀតណាមបានពិនិត្យអំពី Luu Quang Vu ថា៖ Luu Quang Vuជា អ្នកតែង រឿងល្ខោន ឆ្នើមបំផុតនៃល្ខោនសម័យវៀតណាម។ខ្ញុំរំពឹងគិតថា៖លើឆាកល្ខោនគិតរហូតមកដល់ ពេលនេះប្រហែលជាគ្មានអ្នកនិពន្ឋណាអាចជំនួសបានតួនាទីរបស់Luu Quang Vuបាន ឡើយ។ រូបថតVNA ក្នុងអំឡុង១សប្តាហ៍ កម្មវិធីសំដែងរឿងល្ខោនរបស់អតីតអ្នកនិពន្ឋLuu Quang Vuបាន ទាក់ទាញទស្សនិកជនជាច្រើនកុះករទស្សនា។រឿងល្ខោនទាំងនេះនាំមកនូវអារម្មណ៍ ខុសពីគ្នាសំរាប់ទស្សនិកជន។ប្រសិនបើ រឿងល្ខោន ព្រលឹង Truong Ba រាងកាយអ្នកលក់ សាច់ ជាការតស៊ូរវាងព្រលឹងជាមួយរាងកាយរវាងចំណង់ខាងសម្ភារះធម្មតាជាមួយ ឧត្តមគិតនោះ រឿងល្ខោនលោកមិនមែនជាឪពុកខ្ញុំបែជាឆ្លុះបញ្ចាំងបញ្ហានានាក្នុងទំនាក់ ទំនងគ្រួសារ ការផ្លាស់ប្តូរសីលធម៌សង្គម ការចុះអន់ថយខាងសីលធម៌នៅពេលដែល អ្នកផងលើកកំពស់តំលៃប្រាក់កាសជាធំ។សិល្បករសិល្បការីនីរួមសម័យជាមួយ Luu Quang Vuក៍ដូចជាអ្នករៀបចំរឿងល្ខោនទាំងឡាយនៅក្នុងកម្មវិធីសិល្បះលើកនេះសុទ្ឋតែ បានអះអាងនូវទេពកោសល្យរបស់Luu Quang Vuផងដែរ។លោកTruong Nhuanនាយក រោងល្ខោនវៀតណាមបានពិនិត្យថែមទៀតថា៖ រហូតមកដល់ពេលនេះការដែលនៅ មានរោងល្ខោននិងអង្គភាពជំនាញជាច្រើននៅតែរៀបចំតាកតែងរឿងល្ខោនរបសស់Luu Quang Vuបានសរអោយឃើញ៖ដង្ហើមនៃជីវភាពរស់នៅនិងបញ្ហានានាដែលបានឆ្លុះបញ្ចាំង ក្នុងរឿងល្ខោននៅជាបញ្ហាស្និទស្នាលនិងមានចរិតលក្ខណះជាមួយមហាជនដដែល។ រូបថតVNA លាចាកលោកក្នុងជន្មាយុ៤១ឆ្នាំ (១៩៤៨-១៩៨៨) Luu Quang Vuបានបន្សល់រឿងល្ខោន គ្រប់ប្រភេទសំរាប់ផ្នែកល្ខោនវៀតណាម។ក្នុងនោះវណ្ណកម្ម ព្រលឹង Truong Ba រាងកាយ អ្នកលក់សាច់ ត្រូវបានប្រៀបដូចជាកំពូលល្ខោនវៀតណាម។សិល្បករប្រជាជន Doan Chau អតីតនាយករោងល្ខោនវៀតណាមបានអោយដឹងថា៖ ក្រោយពីបញ្ចប់ការ សំដែង វណ្ណកម្មនេះ នៅទីក្រុងមូស្គូនាឆ្នាំ១៩៨៦ អ្នកទិតៀនល្ខោនអាល្លឺម៉ង១រូបបានពិនិត្យថា៖រឿងល្ខោននេះបានបង្ករលកលាន់រន្ទឺ១សំរាប់ឆាកល្ខោនវៀតណាម។ក្រោយនោះតទៅ ទៀត វណ្ណកម្មនេះនៅ បានសំដែងនៅរដ្ឋចំនួន៣០របស់អាមេរិក។ទស្សនិកជនភាគច្រើន ជាយុវជននិងនិស្សិតអាមេរិក។ កម្មវិធីសិល្បះ” រឿងល្ខោនរបស់ Luu Quang Vu “បានអះអាងនូវទេពកោសល្យរបស់ អ្នកតាកតែងល្ខោន Luu Quang Vu ជាថ្មីម្តងទៀត។លោកបានរួមវិភាគទានធ្វើឲ្យខឿន ល្ខោនវៀតណាមឈានទៅកំពូលថ្មី១៕
Related








