(VOVWORLD) - គណៈកម្មការអឺរ៉ុប (EC) នាថ្ងៃទី ៣ ខែធ្នូ បានបង្ហាញផែនការមួយដើម្បីផ្តល់ ហិរញ្ញប្បទានចំនួន ១០៥ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមទាំងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក និងប្រាក់កម្ចីអន្តរជាតិ។ គណៈកម្មការអឺរ៉ុបបានផ្តល់អាទិភាពដល់ជម្រើសនៃ "ប្រាក់កម្ចីសំណង" ដោយផ្អែកលើទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅអឺរ៉ុប ដោយ សារតែជម្លោះនៅអ៊ុយក្រែន។