(VOVWORLD) - នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីស្នាក់ការស្ថាប័នកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EEAS) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី Paola Pampaloni អគ្គនាយកស្តីទីនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់ EEAS បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA)។