(VOVWORLD) - លោកប្រធានរដ្ឋបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ក្នុងអាណត្តិបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត Marc Knapper រួមទាំងការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បំផុត នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។