ត្រីត្រូវបានហាន់ជាបន្ទះល្មមមាត់ យកទៅលាងឲ្យស្អាតរួច ទុកឲ្យស្ងួត។ (រូបថត៖ VOV) |
ត្រីធំបន្ទាប់ពីហាន់ជាបន្ទះល្មមមាត់ បោះឆ្អឹងចោល យក មកលាងឲ្យស្អាតរួច ដាក់ក្នុងកន្ត្រកឲ្យស្ងួតទឹក ប្រសិនបើលាងមិន ស្អាតទេ នឹងសល់ក្លិនឆ្អាប ហើយធ្វើត្រីជូរមិនឆ្ងាញ់ទេ។ ចំពោះម្ហូប ត្រីជូរនេះ កន្ទក់ជាគ្រឿងផ្សំដែលមិនអាចខ្វះបានឡើយ។ កន្ទក់ត្រូវ បានធ្វើពីអង្ករដំណើប យកទៅលីងរហូតដល់ប្រែក្លាយទៅជាពណ៌ លឿង មានក្លិនក្រអូបឈ្ងុយរួច ទុកឲ្យត្រជាក់ បន្ទាប់នោះកិន ឲ្យម៉ត់។ បន្ទាប់ពីត្រៀមរៀបចំគ្រឿងផ្សំរួចរាល់ គេប្រឡាក់កន្ទក់ ជាមួយគ្រឿងទេសដូចជារំដេង ខ្ទឹមស អំបិល ហើយប្រឡាក់ជាមួយ ត្រី។ លោក Luong Van Muon នៅភូមិ Lau សង្កាត់ Chieng Le ទីក្រុង Son La បានឲ្យដឹងថា៖ “ប្រឡាក់គ្រឿងទេសជាមួយកន្ទក់សិន ទើបយកមកប្រឡាក់ ជាមួយត្រី ដោយសារធ្វើយ៉ាងដូច្នេះ គ្រឿងទេសនឹងជ្រាបចូលត្រីបាន ស្មើគ្នា។ បើចង់ឲ្យត្រីឡើងដំបែលឿនជាង យើងអាចដាក់ស្ករបន្តិចចូល”។
ត្រីត្រូវបានប្រឡាក់ជាមួយកន្ទក់លីងនិងគ្រឿងទេស។ |
កាលពីមុននេះ សាច់ ត្រីមិនមានស្រាប់ដូចបច្ចុប្បន្នទេ។ ដូច្នេះ នៅពេលចាប់បានត្រីធំនៅតាមបឹង ទន្លេ ម្ដងៗ បងប្អូនជនជាតិ Thai តែងតែធ្វើម្ហូបត្រីជូរដើម្បីធ្វើជាអាហារបម្រុងទុក។ នាសព្វថ្ងៃនេះ ត្រី ជូរមិនត្រឹមតែជាមុខម្ហូបសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងគេក៏ធ្វើ តាមការបញ្ជាទិញទៀត ផង។ ហេតុដូច្នេះ មុខម្ហូបនេះត្រូវបានស្គាល់ ដល់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Tran Thi Hiep ស្រុកកំណើតនៅ Ha Tinh មករស់នៅខេត្ត Son La អស់រយៈ ពេលច្រើនឆ្នាំ បានសម្ដែងចំណាប់អារម្មណ៍អំពីម្ហូបត្រីជូរយ៉ាងដូច្នេះថា៖ “នាងខ្ញុំរស់នៅទីនេះអស់រយៈពេលច្រើនឆ្នាំហើយ បានទទួល ទានម្ហូបអាហារធ្វើពីត្រីជាច្រើនមុខរបស់បងប្អូនជនជាតិ Thai។ មុខម្ហូប នីមួយៗ មានរសជាតិដោយឡែក ឈ្ងុយឆ្ងាញ់ណាស់។ ចំពោះម្ហូបត្រី ជូរនេះ ពេលទទួលទានមានរសជាតិផ្អែមរបស់ត្រី ដោយលាយឡំ ជាមួយក្លិបឈ្ងុយនៃកន្ទក់ រំដេង ពិតជាចម្លែកមាត់និងឆ្ងាញ់ពិសារណាស់”។
នៅពេលមកទស្សនាភូមិស្រុករបស់ជនជាតិ Thai ភាគពាយព្យ ម្ដងៗ ភ្ញៀវទេសចរកុំភ្លេចសាកភ្លក់មុខម្ហូបធ្វើពីត្រីរបស់ប្រជាជន នៅទីនេះ ក្នុងនោះមានម្ហូបត្រីជូរដ៏វិសេសវិសាលមួយនេះ៕










