VOV WorldVOV World
ភាពតានតឹងនៅស៊ូដង់មិនទាន់មានទីបញ្ឈប់។
12/04/2012 08:11
VOV-ភាពតានតឹងរវាងស៊ូដង់និងស៊ូដង់ខាងត្បូង កំពុងឡើងជណ្ដើរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យ សាធារណមតិអន្តរជាតិព្រួយបារម្មណ៍ថា ប្រសិន បើរាល់ជំលោះ ការប្រជែង​ដណ្ដើមដែលគ្មាន​វិធានការ​មានប្រសិទ្ធភាពនឹងរុញប្រទេសជិតខាងទាំងពីរនេះ ចូលក្នុងសង្គ្រាមមួយ។
ភាពតានតឹងនៅស៊ូដង់មិនទាន់មានទីបញ្ឈប់។
(រូបថត Internet) VOV-ក្នុងព្រឹត្តិការថ្មីបំផុត នាថ្ងៃទី១១មេសា ស៊ូដង់បានផ្អាក់បណ្ដាការចរចារ ជាមួយ​ស៊ូដង់ខាងត្បូងអំពីការបញ្ឈប់ជំលោះអំពីខ្ទង់ថវិការទូទាត់ប្រេងរួម ជាមួយជំលោះផ្សេងៗក្រោយពេលការប៉ះទង្កិចបានកើតមានឡើងនៅដំបន់ ព្រំដែនផលិតប្រេង​ឥន្ធនៈ។ ក្នុងសេចក្តីប្រកាសដែលបានផ្សាយនោះ Khartoum  បានឲ្យដឹងថា​នឹងដក​ ក្រុមចរចាររបស់ខ្លួនចេញភ្លាមពីការចរចារដោយសហភាព អាហ្វ្រីក (AU) ជួយ​ឧបត្ថម្ភ​នៅរដ្ឋធានី Addis Abeba របស់ Ethiopia និងបញ្ជាលើក ទឹកចិត្តកង​ទ័ព។ មុននោះនាថ្ងៃទី១០មេសា បណ្ដាទាហានកងទ័ពរំដោះប្រជាជន ស៊ូដង់ (ស៊ូដង់ខាងត្បូង) បានដំណើរការវាយប្រហារមានទ្រង់ទ្រាយធំទៅលើ អណ្ដូងរ៉ែ Heglig ជាអណ្ដួងរ៉ែ​ធំបំផុតនៅស៊ូដង់ដោយមូលហេតុការពារខ្លួន។ តាមការថ្កោលទោសរបស់រដ្ឋ​អំណាច Juba កំលាំងកងទ័ពស៊ូដង់បានប្រើប្រាស់​យន្តហោះប្រយុទ្ធនិងកាំភ្លើង​ធំ​វាយប្រហារទៅលើទីរួមខេត្ត Tashwin​ នៅដំបន់​ព្រំដែនផលិតប្រេងបង្កើត​ជំលោះ​នេះ។ សាធារណមតិបានចាត់ទុកថា បណ្ដា​ការរំលោភនេះបានធ្វើឲ្យប៉ែកបាក​កិច្ច​ព្រព្រៀងឈប់បាញ់ដែលភាគី​ទាំងពីរ​បានចុះហត្ថលេខានាខែកុម្ភៈកន្លងមក។ ជាងនេះទៅទៀតវាបានធ្វើឲ្យប៉ែកបាក​ការខំប្រឹងប្រែងរបស់អតីតប្រធានាធិបតី​អាហ្វ្រីកខាងត្បូង Thabo Mbeki អ្នកនាំ​មុខក្រុមសម្រុះសម្រួលនៃសហភាព​អាហ្វ្រីក​(AU)។ ជំលោះរីករាលដាលបាន​ក្របដណ្តាប់ទៅដោយស្រមោលងងិតទៅលើក្តីសង្ឃឹមសន្តិភាព ស្វែងរក​ដំណោះស្រាយទប់ស្កាត់ជំលោះរវាងប្រទេសទាំងពីរ។ AU បាននាំចេញ​សេចក្តី​ស្នើរថ្មីទាក់ទិនដល់បណ្ដាវិស័យនយោបាយ យោធា សន្តិសុខ ប៉ុន្តែគប្បីបាន​ពិគ្រោះលើគ្រប់វិស័យដើម្បីធានាការចូលរួមរបស់ភាគីទាក់ទិនទាំងឡាយ។ ក្នុងពេល​នោះ អ្នកចរចារសំខាន់របស់ស៊ូដង់ខាងត្បូង លោក Pagan Amum បានចាត់ទុកថា ប្រទេសទាំងពីរហាក់ដូចជាមិនត្រៀមខ្លួនចូលរួមការចរចារនេះ ទន្ទឹមនឹងនោះ​រិះគន់គណៈប្រតិភូស៊ូដង់ដកខ្លួនចេញពីការចរចារនិងមិនចង់​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយគណៈប្រតិភូស៊ូដង់ខាងត្បូង។ ជាការពិត តាំងពីពេលសូដង់ខាងត្បូងបានបំបែកចេញពីសូដង់និងប្រកាស ឯករាជ្យ​កាលពីខែកក្កដាឆ្នាំ២០១១ដល់បុច្ចុប្បន្ន ប្រទេសទាំងពីរនៅកើតឡើង ការខ្វែង​គំនិត​ជាប្រចាំ ក្នុងនោះជំលោះធំបំផុតគឺការបែងចែកព្រំដែន ក៏ដូចជា  បណ្តាផល​ប្រយោជន៌អំពីប្រេងអណ្តូងរ៉ែ។ ទោះបីជាសូដង់ខាងត្បូង មាន បរិមាណប្រេងរ៉ែ​ជាច្រើន ប៉ុន្តែ ស៊ូដំាងខាងជើងជាអ្នកត្រួតពិនិត្សខ្សែបំពង់ដឹក ប្រេងតែមួយគត់ ដែល​អនុញាតិដឹកជញ្ចូនប្រេងឆៅនាំចេញទៅបណ្តាប្រទេស ឆ្លងកាត់សមុទ្រ​ក្រហម។ តាមកិច្ចព្រមព្រៀងសន្តិភាពបញ្ឈប់សង្គ្រាមស៊ីវិល រវាងស៊ូដង់ទាំង​ពីរភាគ(ឆ្នាំ២០០៥)ប្រភពផលប្រយោជន៌ពីប្រេងរ៉េត្រូវបាន បែងចែកតាមអាត្រា៥០-៥០។ប៉ុន្តែ តាំងពីពេលបំបែកខ្លួនចេញមកបណ្តាមន្រ្តី ស៊ូដង់ខាង ត្បូងចង់ជំនួសការបែកចែក​នេះ ដោយរបៀប ចំណាយប្រាក់ដឹក ជញ្ចូន ចំពោះ ការប្រើប្រាស់ហេដ្ឋារចនា​សម្ព័ន្ធ​របស់ស៊ូដង់ខាងជើង។         រយៈពេលជិតៗនេះ បណ្តារដ្ឋស្ថិតលើខ្សែព្រំដែន ដូចជា Kordofan, Blue Nile, Unity…ជាទីកន្លែងធ្លាប់កើតមានឡើង ការប៉ះទង្គិចរវាងកងទ័ពស៊ូដង់ជាមួយ​ បណ្តា​ក្រុមដែលត្រូវបានស៊ូដង់ខាងត្បូងគាំទ្រ។ ភាពតានតឹង កើនឡើងនាំ​ឲ្យសាធារណៈមតិអន្តរជាតិបារម្ភ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-Moon បានឡើងសម្លេង សំណូមពរប្រទេសទាំងពីរ ដកទ័ព និងប៉ូលិស ចេញពី​តំបន់​មានជំលោះ។ អាមេរិកក៏អំពាវនាវ ប្រទេសទាំងពីរ អត់ធ្មត់ និង បញ្ឈប់ជំលោះ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ ប្រជាជននៃប្រទេស ទាំង​ពីរ។         នាសព្វថ្ងៃ ប្រទេសជិតខាងទាំងពីរនេះ មិនទាន់ស្វែងរកបានសម្លេងរួម ដើម្បី ដោះស្រាយ​​ការខ្វែងគំនិត និងត្រូវការអន្តរាគមន៌ពីសហគមន៌អន្តរជាតិ៕