បណ្តាសញ្ញាសកម្មក្នុងសកម្មភាពត្រួតពិនិត្យអតិផរណា។
13/04/2012 08:37
VOV-ធនាគារជាតិវៀតណាមទើបនឹងបានកាត់ បន្ថយការប្រាក់បញ្ញើរនិងការប្រាក់សារវ័ន្តមួយ ចំនួនបន្ថែម១%។ទន្ទឹមនឹងនោះធនាគារជាតិនៅ សំរេចបើកឥណទានឲ្យខ្ចីចំពោះវិស័យមួយចំនួន ដែលក្នុងនោះមានឥណទានមូលប័ត្រអចលនវត្ថុ និងវិស័យប្រើប្រាស់សំដៅផ្គត់ផ្គង់ទុនឲ្យខឿន សេដ្ឋកិច្ច ជួយឧប្ថម្ភបណ្តាអង្គភាពអាជីវកម្មផ លិតកម្មអាជិវកម្ម។ កាយវិការនេះត្រូវបានចាត់ ទុកជាជំហានសំហេតុសំផលក្នុងដំណើរការ ចាត់ចែងម៉ាក្រូសេដ្ខកិច្ចតាមរយៈដំណោះ ស្រាយឥណទាន។

បណ្តាសញ្ញាសកម្មក្នុងសកម្មភាពត្រួតពិនិត្យអតិផរណា។ VOV-ក្រោយពីធនាគារជាតិវៀតណាមប្រកាសការកាត់បន្ថយការប្រាក់ បញ្ញើរនិងការប្រាក់ចាត់ចែងបន្ថែម១% ធនាគារវិនិយោគអភិវឌ្ឃន៍វៀត ណាមបានអនុវត្តកំរិតឲ្យខ្ចីធម្មតារយះពេលខ្លីចំនួន14,5% ក្នុង១ឆ្នាំ។ កំរិត ឲ្យខ្ចីរយះពេលមធ្យម ចំនួន១៦% ក្នុង១ឆ្នាំ។លោក Pham Quang Tung អគ្គនាយករងធនាគារវិនិយោគអភិវឌ្ឃន៍វៀតណាមបានឲ្យដឹងថា “ក្នុងប៉ុន្មានថ្ងៃខាងមុខនេះយើងខ្ញុំគ្រោងនឹងប្រកាសកញ្ចប់ឥណទាន លៃទុកឲ្យបណ្ដា វិស័យអាទិភាពនិងបណ្ដាមុខសញ្ញាអតិថិជន។ ក្រៅ ពីការបន្ថយការប្រាក់ យើងខ្ញុំ ក៏ នឹងប្រកាសយ៉ាងច្បាស់នូវចំនួនទឹក ប្រាក់ដើម្បីបណ្ដាមុខសញ្ញាអតិថិជនទាក់ទង។” តាមលោក Do Minh Toan អគ្គនាយករងធនាគារ A Chau ថា ការកែប្រែ ១%នៃ ការប្រាក់បញ្ញើរក្នុងដំណាក់កាលនេះគឺសមស្របដោយសារ ស្ថានភាពទូទាត់របស់ធនាគារជាច្រើនបានល្អជាងមុន។ ក្រៅពីនោះ លក្ខណៈម៉ាក្រូសេដ្ឋកិច្ច ល្បឿន កំណើនអតិផរណាទាបក្នុងប៉ុន្មាន ខែជិតនេះក៏ជាសញ្ញាល្អដើម្បីកាត់បន្ថយការប្រាក់។ លោក Do Minh Toan បានអះអាងថា៖ “បណ្ដាសញ្ញាសកម្មរបស់ខឿនសេដ្ឋកិច្ចនាបច្ចុប្បន្នបានសឲ្យឃើញថា ដល់ពេលដែលយើងត្រូវគិតដល់ការបន្ថយការប្រាក់។ ការបន្ថយការ ប្រាក់ដូច្នេះនឹងរួមចំណែកជួយឲ្យជំរុញសេដ្ឋកិច្ចនៃប្រទេសយើង អភិវឌ្ឍន៍ជាង។” តាមការពិនិត្យអំពីធនាគារជាតិវៀតណាមកាត់បន្ថយកំរិតការប្រាក់បញ្ញើរ ប្រាក់ដូងវៀតណាមពី១៣ចុះមក១២%ក្នុងមួយឆ្នាំចាប់ពីថ្ងៃទី១១មេសា លោក Tran Xuan Quang អគ្គនាយករងធនាគារពាណិកជ្ជកម្មភាគហ៊ុន នាវាចរណ៍បានចាត់ទុកថា៖ “យើងខ្ញុំវាយតំលៃថា ការបញ្ចុះការប្រាក់របស់ធនាគារជាតិ ក៏ដូចជាការ ប្រាក់សារវ័ន្ត ជានិមិត្តសញ្ញាល្អ ចំពោះខឿនសេដ្ឋកិច្ច។ និងនេះក៏គឺជា សញ្ញា ដើម្បីធនាគាររដ្ឋជូនដំណឹងដល់ខឿនសេដ្ឋកិច្ចថា ការបញ្ចុះការ ប្រាក់នឹងប្រព្រឹត្តិទៅក្នុងរយះពេលខាងមុខ ដើម្បីអង្គភាពអាជីវកម្មស្ដា ឡើងវិញ និងអភិវឌ្ឈន៏។” ក្រោយពីពេលវិភាគសភាពការណ៏នាបច្ចុប្បន្នក៏ដូចជាព្យាករណ៏ការផ្លា់ប្តូរ របស់ខឿនសេដ្ឋកិច្ច ធនាគារជាតិ ក៏បានសម្រេច បើករូបីយប័ណ្ណ អោយ ខ្ចី ចំពោះវិស័យដែលមិនបានលើកទឹកចិត្ត ដូចជា៖ អចលនវត្ថុ ប្រើប្រាស់ ជាដើម។ ស្ដីអំពីបញ្ហានេះ ទេសាភិបាល ធនាគារជាតិ លោក Nguyen Van Binh បានអោយដឹងថា៖ “យើងខ្ញុំជឿជាក់ថា៖ ប្រសិនបើវិស័យអចលនវត្ថុបានដោះស្រាយផ្នែកមួយ ចំនួន នឹងជួយអោយវិស័យផ្សេងៗទៀត ដូចជា៖ ស៊ីម៉ង់ដែកថែបអាច រំដោះបានទំនិញសេសសល់ក្នុងឃ្លាំង បង្កការងារធ្វើអោយពលករ។” សេចក្ដីសម្រេចចិត្ត លេខ 11 របស់រដ្ឋាភិបាល អំពីការរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម បានលើកច្បាស់ថា៖ ធនាគារជាតិ ត្រូវបញ្ជាណែនាំ គោលនយោបាយឥណទានយ៉ាងម៉ត់ចត់ ប៉ុន្តែសកម្ម ដើម្បី គ្រប់គ្រង់ អតិផរណា ជួយឧបត្ថម្ភម៉ាក្រូសេដ្ឋកិច្ច ធានា សុវត្ថិភាពក្នុងប្រព័ន្ធទាំងមូល។ដូច្នេះការបញ្ចុះការប្រាក់ចុះត្រឹម 12% និង បើករូបីយប័ណ្ណអោយខ្ចីចំពោះវិស័យមិនបានលើកទឹកចិត្ត នឹងជាកាយវិការ គោលនយោបាយរូបីយវត្ថុសកម្មសំដៅបន្តបង្កលក្ខណះអោយខឿន សេដ្ឋកិច្ចវៀតណាម ស្ថិរភាព និងអភិវឌ្ឈន៏៕
Related








