VOV WorldVOV World
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បង្កការខូចខាតយ៉ាងគំហុកដល់អាយុជីវិតនិងទ្រព្យសម្បត្តិនៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen
14/10/2020 06:25
(VOVWORLD) - រហូតមកដល់យប់ថ្ងៃទី ១៣ ខែតុលា ចំនួនអ្នកស្លាប់ដោយសារព្យុះនិងទឹកជំនន់នៅតាមតំបន់នានា រួមមាន Quang Binh, Quang Tri, Thua Thien – Hue, Quang Nam, Da Nang, Quang Ngai, Gia Lai, Dak Lak, Lam Dong និង Kon Tum គឺមានចំនួន ៣៦នាក់ ខណៈមនុស្សចំនួន ១២ នាក់កំពុងបាត់ខ្លួន។
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បង្កការខូចខាតយ៉ាងគំហុកដល់អាយុជីវិតនិងទ្រព្យសម្បត្តិនៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen
រហូតដល់ម៉ោង ២៣:០០ ថ្ងៃទី ១៣ ខែតុលា ចំនួនមនុស្សដែលស្លាប់ដោយសារព្យុះនិងទឹកជំនន់បានកើនឡើងដល់ ៣៦ នាក់ ខណៈមនុស្ស ១២ នាក់កំពុងបាត់ខ្លួន តំបន់ជាច្រើនបានស្នើជំនួយជាបន្ទាន់ដើម្បីជួយសង្គ្រោះភាពអត់ឃ្លាន (រូបថត៖ VOV) បច្ចុប្បន្ន ផ្លូវថ្នល់ជាង ១៤.៧០០ ម៉ែត្រ ត្រូវបានលិចលង់ ខូចខាត ហើយទីកន្លែងជាច្រើន ត្រូវទឹកជន់ លិចយ៉ាងខ្លាំង។ ស្ថានភាពទឹកជំនន់និងការបាក់ដី បង្កឱ្យមានការកក ស្ទះនៅទីតាំងខ្លះលើផ្លូវធំៗ ក្នុងតំបន់ជាច្រើន។ ក្នុងវិស័យកសិកម្ម មានស្រូវចំនួន ៨៧០ ហិកតា ហើយដំណាំរាប់ពាន់ហិកតា ត្រូវបានជន់ លិច បសុសត្វនិងបសុបក្សីរាប់សែនក្បាលត្រូវងាប់ផងដែរ។ ចំពោះមុខស្ថានភាពនៃការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នោះ នៅថ្ងៃទី ១៣ ខែតុលា មជ្ឈឹមសមា គមកាកបាទក្រហមវៀតណាមបានផ្ទេរប្រាក់និងទំនិញឧបត្ថម្ភ ជាជំនួយសង្គ្រោះបន្ទាន់ជាលើកទី ២ ដល់ក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់។ ក៏ក្នុងថ្ងៃទី ១៣ តុលា មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបានចេញសេចក្តីអំពាវនាវការជួយឧបត្ថម្ភដល់ប្រជាជនវៀតណាម ភាគកណ្តាល ដើម្បីជំនះរាល់ផលវិបាកដែលបង្កឡើងដោយទឹកជំនន់។ រយៈពេលទទួលជំនួយគឺចាប់ពីថ្ងៃទី ១៣ ខែតុលាដល់ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០៕

More