VOV WorldVOV World
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ នៃទីវាបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន
26/11/2013 08:59
(VOVworld) – នាយប់ថ្ងៃទី ២៥ វិច្ឆិកា ពិធីរំលឹកខួប អនុស្សារវរីយ៍លើកទី ១០ នៃទីវាបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនបានប្រារព្ធឡើងនៅ រដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ នៃទីវាបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh (Image: VOV) (VOVworld) – នាយប់ថ្ងៃទី ២៥ វិច្ឆិកា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ នៃទីវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនបានប្រារព្ធឡើងនៅ រដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh  បានលើកច្បាស់ថា៖ អាស៊ាននិងចិនមានភាពខុស ប្លែកពីគ្នាជា ច្រើន ដោយហេតុនេះ ទំនាក់ទំនងដៃគូរវាងភាគីទាំង ២ ត្រូវ កសាងពង្រឹងនិងពង្រីកដោយឈរលើការគោរពការយោគយល់គ្នានិង ទំនុកទុកចិត្តទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនា និងសហប្រតិបត្តិការ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អាស៊ាន លោកស្រី Yang Xinping ក៏បានអះអាងនូវតួនាទីអាទិភាពរបស់អាស៊ាន ក្នុងគោលនយោបាយកិច្ចការបរទេសឆ្ពោះទៅ ប្រទេសជិតខាងនៃ រដ្ឋាភិបាលចិន។ លោកស្រី Yang Xinping បានលើកច្បាស់ថា ៖ ឆ្នាំ ២០១៤ គឺជាឆ្នាំផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាននិងចិន៕