BRICS គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ
28/05/2015 10:56
(VOVworld) – ឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍រុស្ស៊ី Rossiya-24 នាថ្ងៃទី ២៧ ឧសភា អនុរដ្ឋមន្ត្រីក្រសួងការ បរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខ លើពិភពលោក (BRICS) គ្មានផែនការក្លាយទៅជា សម្ព័ន្ធភាពយោធាឡើយ

BRICS គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ (Image: VNA) (VOVworld) – ឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍រុស្ស៊ី Rossiya-24 នាថ្ងៃទី ២៧ ឧសភា អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បាន អះអាងថា៖ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខលើពិភព លោក (BRICS) គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ ដោយសារ អង្គការនេះត្រូវបានកំណត់ ទិសដៅធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិនិងប្រទេសជាសមាជិកប្លុកនេះនឹង អនុវត្តផលប្រយោជន៍នេះតាមរយៈ សកម្មភាពរួម។ អ្នកការទូតរុស្ស៊ីរូបនេះបានវាយតំលៃថា៖ ប្រទេសជា សមាជិក BRICS កំពុងប្រឈមមុខនឹងបណ្ដាការសាកល្បងមានចរិតលក្ខណៈ សកល ដូចជា លទ្ធិភេវរកម្ម បទល្មើសអន្តរជាតិ ការជញ្ដូរគ្រឿងញៀន ជាដើម។ ដោយហេតុនេះ មិនត្រឹមតែដោះស្រាយបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះ បណ្ដាប្រទេសជា សមាជិកនឹងរៀបចំរបៀបវារៈសំដៅស្វែងរកការទប់ទល់នឹងការសាកល្បង ទាំងនេះ ទៀតផង។ រុស្ស៊ីកំពុងកាន់តំណែងប្រធានប្តូវែនរបស់ BRICS ហើយនឹងប្រាព្ធធ្វើសន្និសីទជាន់ខ្ពស់នៃប្លុកនេះ នាថ្ងៃទី ៨ និងថ្ងៃទី ៩ កក្ដដា នៅទីក្រុង Ufa របស់រុស្ស៊ី៕
Related
More



